trollkhmer news

រដ្ឋធានីរបស់ប្រទេសជប៉ុនក្លាយជាចំណុចកណ្តាលនៃការរីករាលដាលនៃវីរុសឆ្លងកូវីត១៩

ថ្ងៃទី ២៥ ខែ មិនា ឆ្នាំ ២០២០ ម៉ោង ១៤:១៤

រដ្ឋធានីរបស់ប្រទេសជប៉ុនក្លាយជាចំណុចកណ្តាលនៃការរីករាលដាលនៃវីរុសឆ្លងកូវីត១៩

ទិន្នន័យពីទូរទស្សន៍សាធារណៈ NHK បានបង្ហាញថា រដ្ឋធានីរបស់ទីក្រុងតូក្យូរបស់ជប៉ុនគឺស្ថិតនៅចំកណ្តាលនៃការរាលដាលនៃជំងឺឆ្លងវីរុសកូរ៉ូណា ដែលមានករណីច្រើនជាងតំបន់ដទៃទៀត បន្ទាប់ពីមានកំណត់ត្រាក្នុងមួយថ្ងៃ។

Image result for Japan's capital becomes center of its coronavirus epidemic

NHK បានរាយការណ៍ថា ទីក្រុងតូក្យូបានចុះបញ្ជីករណីឆ្លងថ្មីចំនួន ១៧ កាលពីថ្ងៃអង្គារ ដោយទទួលបានចំនួនសរុបដល់ ១៧១ ហើយ ដែលមានតួរលេខខ្ពស់ជាងកោះហុកកៃដូនៅភាគខាងជើង ដែលធ្លាប់ជាកន្លែងរងការវាយប្រហារខ្លាំងបំផុត។ ការផ្ទុះនេះបានឆ្លងដល់មនុស្សចំនួន ១.២១៤ នាក់នៅក្នុងប្រទេសជប៉ុនគិតត្រឹមព្រឹកថ្ងៃពុធនេះ ដោយមានអ្នកស្លាប់ចំនួន ៤៣ នាក់។ ករណីនោះមិនរាប់បញ្ចូលទាំង ៧១២ ករណីពីកប៉ាល់ទេសចរណ៍មួយដែលចតនៅក្បែរទីក្រុងតូក្យូកាលពីខែមុន។

Image result for Japan's capital becomes center of its coronavirus epidemic

គណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងរដ្ឋាភិបាលជប៉ុននៅថ្ងៃអង្គារនេះបានយល់ព្រមពន្យាពេលព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ ២០២០ លើកដល់ឆ្នាំ ២០២១ ក្រោយមានការរាតត្បាតនៃកូវីត១៩៕ 


ប្រែសំរួលដោយ : TK

ប្រភព​ : reuters