trollkhmer news

Kane បានជាសះស្បើយពីរបួស និងអាចត្រឡប់ទៅហ្វឹកហាត់វិញ ២ ឬ ៣ សប្តាហ៍ទៀត

ថ្ងៃទី ២៥ ខែ មិនា ឆ្នាំ ២០២០ ម៉ោង ១០:៥៤

Kane បានជាសះស្បើយពីរបួស និងអាចត្រឡប់ទៅហ្វឹកហាត់វិញ ២ ឬ ៣ សប្តាហ៍ទៀត

ខ្សែប្រយុទ្ធ Harry Kane បានឲ្យដឹងថា រូបគេមានភាពរឹងមាំឡើងវិញ និងអាចវិលត្រឡប់ទៅហ្វឹកហាត់វិញ មុនពេលក្របខ័ណ្ឌ Premier League ចាប់ផ្តើមជាថ្មី។



ប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះបាននិយាយថា ខ្ញុំមិននៅឆ្ងាយទេ។ ខ្ញុំនឹងត្រឡប់ទៅហ្វឹកហាត់ជាមួយក្រុមវិញក្នុងរយៈពេល ២ ឬ ៣ សប្តាហ៍ទៀត ក្រោយ បានជាសះស្បើយពី ការវះកាត់លើរបួសសរសៃពួរដែលរូបគេបានទទួលរងកាលពីថ្ងៃទី ១ ខែមករា។ គួរបញ្ជាក់ផងដែរថា Kane រកបាន ១៧ គ្រាប់ឲ្យ Tottenham នៅរដូវកាលនេះ មុនពេលរងរបួសអំឡុងពេលចាញ់ Southampton ក្នុងលទ្ធផល ១-០៕

ប្រែសំរួលដោយ : TK

ប្រភព​ : BBC