trollkhmer news

អតីតប្រធានក្រុមបិសាចក្រហម Young ចែករំលែកគន្លឹះរក្សាសុវត្ថិភាព

ថ្ងៃទី ២៥ ខែ មិនា ឆ្នាំ ២០២០ ម៉ោង ១០:៥០

អតីតប្រធានក្រុមបិសាចក្រហម Young ចែករំលែកគន្លឹះរក្សាសុវត្ថិភាព

អតីតប្រធានក្រុម ManUtd កីឡាករ Ashley Young បាននឹងកំពុងចែករំលែកគន្លឹះដើម្បីរក្សាសុវត្ថិភាពក្នុងពេលកូរ៉ូណាវីរុសកំពុងរីករាលដាល។



កីឡាករវ័យ ៣៤ ឆ្នាំរូបនេះបាននិយាយថា ខ្ញុំចង់ចែករំលែកគន្លឹះដែលខ្ញុំកំពុងរស់នៅក្នុងប្រទេសអ៊ីតាលីដែលកំពុងឆ្លងខ្លាំង យើងត្រូវប្រើស្រោមដៃជានិច្ចចាប់ពីពេលដែលអ្នកចុះពីរថយន្ត អ្នកមិនចង់ប៉ះចង្កូតឡានដែលដៃផ្សេងទៀតបានបើកនោះទេ។ ទុកស្រោមដៃបន្តទៀតរហូតទាល់តែអ្នកចូលឡានវិញ។ ប្រើម៉ាស់ ឬក្រម៉ារុំដើម្បីការពារច្រមុះ និងមាត់របស់អ្នក។ រក្សាចម្ងាយរបស់អ្នកនៅចម្ងាយរហូតពីអ្នកដទៃ។ 



បច្ចុប្បន្ន Young លេងនៅក្លិប Inter Milan ដែលស្ថិតនៅចំកណ្តាលតំបន់ដែលរងផលប៉ះពាល់យ៉ាងខ្លាំងរបស់អឺរ៉ុប ដោយមានអ្នកស្លាប់ជាង ៦.០០០ នាក់នៅក្នុងប្រទេសអ៊ីតាលី៕


ប្រែសំរួលដោយ : TK

ប្រភព​ : BBC