trollkhmer news

Pep បរិច្ចាគប្រាក់ចំនួន ១ លានអឺរ៉ូដើម្បីប្រយុទ្ធប្រឆាំងនឹងកូរ៉ូណាវីរុស

ថ្ងៃទី ២៥ ខែ មិនា ឆ្នាំ ២០២០ ម៉ោង ០៩:៥៣

Pep បរិច្ចាគប្រាក់ចំនួន ១ លានអឺរ៉ូដើម្បីប្រយុទ្ធប្រឆាំងនឹងកូរ៉ូណាវីរុស

អ្នកចាត់ការក្លិប Man City លោក Pep Guardiola បានបរិច្ចាគប្រាក់ចំនួន ១ លានអឺរ៉ូ (៩២០,០០០ ផោន) ដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃកូរ៉ូណាវីរុ នៅក្នុងប្រទេសអេស្ប៉ាញ។



លោក Guardiola មានស្រុកកំណើតនៅទីក្រុងបាសេឡូណាបានធ្វើការជាមួយមេធាវីរបស់គាត់ក្នុងរយៈពេលពីរបីថ្ងៃកន្លងមកដើម្បីរកវិធីល្អបំផុតក្នុងការប្រើប្រាស់លុយ។ វានឹងក្លាយជាយុទ្ធនាការមួយដែលត្រូវបានផ្សព្វផ្សាយ ដោយមហាវិទ្យាល័យវេជ្ជសាស្រ្តនៃទីក្រុងបាសេឡូណា និងមូលនិធិ Angel Soler Daniel ។



គួរបញ្ជាក់ផងដែរថា អេស្បាញជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេនៅអឺរ៉ុប ខណៈដែលតួលេខផ្លូវការបានបង្ហាញថា មនុស្សចំនួន ២,៦៩៦ នាក់បានស្លាប់នៅក្នុងប្រទេស និងជិត ៤០.០០០ នាក់បានឆ្លង ។ ថវិការបស់ Pep ត្រូវប្រើដើម្បីជួយទិញឧបករណ៍វេជ្ជសាស្រ្ត និងសម្ភារៈការពារសម្រាប់បុគ្គលិកមន្ទីរពេទ្យដែលពាក់ព័ន្ធនឹងការព្យាបាលអ្នកដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ៕

ប្រែសំរួលដោយ : TK

ប្រភព​ : BBC