trollkhmer news

La Liga៖ បាល់ទាត់អេស្ប៉ាញត្រូវផ្អាករយៈពេលយូរ ដោយសារការឆ្លងនៃកូរ៉ូណាវីរុស

ថ្ងៃទី ២៤ ខែ មិនា ឆ្នាំ ២០២០ ម៉ោង ១៥:៥៣

La Liga៖ បាល់ទាត់អេស្ប៉ាញត្រូវផ្អាករយៈពេលយូរ ដោយសារការឆ្លងនៃកូរ៉ូណាវីរុស

បាល់ទាត់ទាំងអស់នៅអេស្បាញ រួមទាំង La Liga ត្រូវបានផ្អាករយៈពេលយូរអំឡុងពេលដែលប្រទេសនេះកំពុងមានការរីករាលដាលនៃកូរ៉ូណាវីរុស។ បាល់ទាត់នឹងមិនដំណើរការឡើងវិញទេ រហូតដល់រដ្ឋាភិបាលអេស្បាញបញ្ជាក់ថា មានសុវត្ថិភាពសម្រាប់ចាប់ផ្ដើមការប្រកួតវិញ ដោយគ្មានប៉ះពាល់ដល់សុខភាព។



សេចក្តីថ្លែងការណ៍របស់គណៈកម្មការត្រួតពិនិត្យដែលបង្កើតឡើងដោយសហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) និង La Liga បាននិយាយថា  ទាំង RFEF និង La Liga ចង់ថ្លែងអំណរគុណជាសាធារណៈចំពោះអ្នកគ្នាដែលបានប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីផ្តល់សេវាកម្មជូនចំពោះប្រជាជនអេស្បាញ ហើយក៏សូមចូលរួមរំលែកទុក្ខចំពោះមរណភាព និងការចូលរួមយ៉ាងកក់ក្តៅពីពិភពបាល់ទាត់ដល់គ្រួសារជាច្រើនដែលកំពុងបាត់បង់មនុស្សជាទីស្រលាញ់ ។



គួរបញ្ជាកផងដែរថា ករណីឆ្លងនៅក្នុងប្រទេសអេស្បាញ បានកើនឡើងដល់ ៣៣.០៨៩ កាលពីថ្ងៃចន្ទ ដែលកើនឡើងពី ២៨.៥៧២ ករណីកាលពីថ្ងៃមុន ខណៈដែលចំនួនអ្នកស្លាប់បានកើនឡើងដល់ ២.១៨២ នាក់៕

ប្រែសំរួលដោយ : TK

ប្រភព​ : Onefootball