trollkhmer news

Napoli ពន្យាពេលនៃការវិលត្រឡប់ទៅហ្វឹកហាត់ ដោយសារកូរ៉ូណាវីរុស

ថ្ងៃទី ២៤ ខែ មិនា ឆ្នាំ ២០២០ ម៉ោង ១៥:០៩

Napoli ពន្យាពេលនៃការវិលត្រឡប់ទៅហ្វឹកហាត់ ដោយសារកូរ៉ូណាវីរុស

ក្លិប Napoli បានពន្យាពេលនៃការវិលត្រឡប់ទៅហ្វឹកហាត់វិញ អំឡុងពេលដែលមានការរីករាលដាលនៃកូរ៉ូណាវីរុសមិនទាន់បានធូរស្បើយ។



ក្លិបបានឲ្យដឹងថា សកម្មភាពកីឡាត្រូវបានផ្អាករហូតដល់មានការជូនដំណឹងបន្ថែម ។ កាលបរិច្ឆេទនៃការត្រលប់មកហ្វឹកហាត់វិញនឹងត្រូវធ្វើឡើងក្នុងពេលជាក់លាក់មួយ អាស្រ័យលើស្ថានភាពរបស់កូរ៉ូណាវីរុស។ គួរបញ្ជាក់ផងដែរថា Napoli គ្រោងនឹងចាប់ផ្តើមការហ្វឹកហាត់ឡើងវិញនៅថ្ងៃពុធនេះ ទោះបីត្រូវបានគេព្រមានថា វានឹងមានគ្រោះថ្នាក់ ដោយសារកូរ៉ូណាវីរុស ប៉ុន្តែការស្លាប់ជាង ៦០០០ នាក់ក្នុងប្រទេសធ្វើឲ្យក្លិបនេះពន្យាពេលហ្វឹកហាត់៕


ប្រែសំរួលដោយ : TK

ប្រភព​ : Onefootball