trollkhmer news

វេទមន្តស្នេហា នឹងរត់រកគ្នា មិនថាជិត ឬឆ្ងាយនោះទេ ឱ្យតែនឹក

ថ្ងៃទី ២៤ ខែ មិនា ឆ្នាំ ២០២០ ម៉ោង ១១:១៣

វេទមន្តស្នេហា នឹងរត់រកគ្នា មិនថាជិត ឬឆ្ងាយនោះទេ ឱ្យតែនឹក

ភ្នំពេញ៖ទស្សនិកជននឹងប្លែកអារម្មណ៍ពីកម្សត់មកសប្បាយវិញម្តង គឺ រឿង “បេះដូងវេទមន្ត” មានឈុតឆាកកំប្លុកកំប្លែង សើចក្អាកក្អាយ ជាមួយនឹងតួអង្គស្រីសម្តែងក្រមិចក្រមើម លាយនឹងអារម្មណ៍វេទមន្តស្នេហារវាងគ្នានឹងគ្នាជាមួយកម្លោះពេទ្យរូបស្រស់សង្ហារ។



បន្ទាប់ពីទស្សនិកជនបានទស្សនា រឿង “វិញ្ញាណចងពៀរ” កម្សត់ទឹកភ្នែកអាណិតតួរអង្គ ដែលរងគ្រោះព្យាបាទដោយសាររឿងស្នេហា តាំងពីភាគដំបូងរហូតដល់ចប់បរិបូរណ៍ ឥឡូវនេះ ស្ថានីយ៍ទូរទស្សន៍ MYTV នាំមកនូវខ្សែភាពយន្តភាគថៃល្បីថ្មី សាច់រឿងកំប្លែងមកចាក់បញ្ចាំងជូន ទស្សនិកជនទស្សនាបន្ត គឺ រឿង “បេះដូងវេទមន្ត” នេះ ចាប់ពីថ្ងៃ អង្គារ ទី២៤ ខែ មីនា ឆ្នាំ២០២០ តទៅ។



ដូចនេះ ថាតើរឿង “បេះដូងវេទមន្ត” មានឈុតឆាកកំប្លែងសើចស្ទើរហូរទឹកភ្នែកយ៉ាងណានោះ សូមរងចាំតាមដានទស្សនានៅលើកញ្ចក់ទូរទស្សន៍ MYTV នឹង CNC រៀងរាល់ថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ វេលាម៉ោង ១១ ព្រឹក នឹងមានការផ្សាយឡើងវិញ នៅវេលាម៉ោង ៦ ល្ងាច នៅលើកញ្ចក់ទូរទស្សន៍ MYTV។ សូមអរគុណ