trollkhmer news

Goldar ដែលក្មេងៗកើតជំនាន់ទស្សវត្តទី ៩០ ឃើញចង់តែវៃគឺនៅតែមកតាមធ្វើបាបពិភពលោកទៀតក្នុងខ្សែភាពយន្ត Power Rangers វគ្គថ្មីទៀត

ថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០១៦ ម៉ោង ០៨:៥៦

Goldar ដែលក្មេងៗកើតជំនាន់ទស្សវត្តទី ៩០ ឃើញចង់តែវៃគឺនៅតែមកតាមធ្វើបាបពិភពលោកទៀតក្នុងខ្សែភាពយន្ត Power Rangers វគ្គថ្មីទៀត


ខ្សែភាពយន្តបរទេស : ការបង្ហាញខ្លួនជាថ្មីម្តងទៀតនៃខ្សែភាពយន្តរបស់ក្រុមហ៊ុនអាមេរិក Lionsgate នាពេលខាងមុខទៀតគឺរឿង Power Rangers ដែលកាលពីមុនគ្រាន់តែជាខ្សែភាពយន្ដរបស់ក្មេងៗដែលល្បីកាលឆ្នាំ ១៩៩៣-១៩៩៥ ប៉ុន្តែឥឡូវនេះអ្នកអាចឃើញតួអង្គបិសាចពណ៌លឿងគឺ Goldar នឹងលេចរូបរាងថ្មីឡើងនៅក្នុងខ្សែភាពយន្តថ្មីនេះម្តងទៀតដែរ ហើយប្រិយមិត្តអាចប្រៀបធៀបតើ Goldar ពីមុន និងពេលនេះខុសគ្នាដូចម្តេចខ្លះក្នុង Trailer នេះ ។





មិនខុសពីខ្សែរឿងកាលពីកំឡុងឆ្នាំ ១៩៩៣-១៩៩៥ នោះទេ វីវៈបុរស នារីទាំង ៥ សុទ្ធតែចេញមកពីនិស្សិតថ្នាក់វិទ្យាល័យនៅតំបន់ទីក្រុងតូចមួយនៃ Angel Grove ។ ថ្វីបើពួកគេវ័យក្មេង ប៉ុន្តែកាលៈទេសៈគឺបង្ខំអោយពួកគេត្រូវទទួលភារៈកិច្ចការពារពិភពលោកពីការបំផ្លាញរបស់ពួកក្រៅភពហើយមិនអោយអូសពេលវេលាបានយូរទៀតឡើយ ។ 







ប្រែសំរួលដោយ : TrollKhmer

ប្រភព​ : Comingsoon Net