trollkhmer news

ក្រុមខ្លាំងនៅ UCL ឆ្នាំមុន Ajax ធ្លាក់ចេញពី Europa League ក្រោមថ្វីជើង Getafe

ថ្ងៃទី ២៨ ខែ កុម្ភះ ឆ្នាំ ២០២០ ម៉ោង ១១:១០

ក្រុមខ្លាំងនៅ UCL ឆ្នាំមុន Ajax ធ្លាក់ចេញពី Europa League ក្រោមថ្វីជើង Getafe

ក្រុម​បាន​លេង​​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ Champions League ឆ្នាំ​មុន Ajax បាន​ធ្លាក់​ពី​ពាន Europa League ក្នុង​វគ្គ​៣២​ក្រុម​ចុងក្រោយ​ហើយ បន្ទាប់​ពី​ចាញ់ Getafe សរុប​ទាំង​ពីរ​ជើង ៣-២។



Ajax ដែល​ចាញ់​កាល​ពី​ជើង​ទី​មួយ ២-០ រក​បាន​គ្រាប់​ដំបូង​កាល​ពី​ប្រកួត​យប់​មិញ​ដោយ​កីឡាករ​ Jaime Mata នាទី​ទី​៥។ ៥​នាទី​បន្ទាប់ Getafe ក៏​រក​គ្រាប់​បាន​តាម​ស្មើ​វិញ ដោយ​កីឡាករ Danilo។ នាទី​៦៣ Mathias Olivera របស់ Getafe បាន​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង គ្រប់គ្រាន់​ឲ្យ Ajax ឈ្នះ ២-១។ ប៉ុន្តែបុរសរបស់ Erik ten Hag ដែលជាកំពូលនៃហូឡង់ Eredivisie មិនអាចបំបែករនាំងការពាររបស់ Getafe ដែលធនបានទេ បើទោះបីជាគ្រប់គ្រងបាល់ដល់ទៅ ៧០% នៃក៏ដោយ៕