trollkhmer news

Odion Ighalo បានរកគ្រាប់ដំបូង ខណៈ ManUtd ឈ្នះក្លិប Club Bruges (មានវីដេអូ)

ថ្ងៃទី ២៨ ខែ កុម្ភះ ឆ្នាំ ២០២០ ម៉ោង ០៩:៤១

Odion Ighalo បានរកគ្រាប់ដំបូង ខណៈ ManUtd ឈ្នះក្លិប Club Bruges  (មានវីដេអូ)

អង់គ្លេស៖ 
Odion Ighalo បានរកគ្រាប់ដំបូងរបស់ខ្លួនឱ្យ ManUtd ក្នុងការប្រកួតក្របខ័ណ្ឌ Europa League វគ្គ ៣២ ក្រុម ខណៈដែលយកឈ្នះក្លិប Club Bruges ក្នុងលទ្ធផល ៥-០។



កីឡាករ Bruno Fernandes បានស៊ុតបាល់ពិន័យ ១១ ម៉ែត្រ ១ គ្រាប់ មុនពេល Juan Mata បញ្ចូនបាល់ឱ្យ Ighalo ស៊ុតគ្រាប់ទី ២ ហើយ Scott McTominay រកបានគ្រាប់ទី ៣ មុនបញ្ចប់ការប្រកួតតង់ទី ១។  ចូលដល់តង់ទី ២ ខ្សែបម្រើ Fred រកបានពីរគ្រាប់ក្នុងរយៈពេលតែ ១០ នាទី ដើម្បីយកឈ្នះក្លិប Club Bruges ៥-០ ។



គួរបញ្ជាក់ផងដែរថា Ighalo ដែលជាអ្នកគាំទ្រ ManUtd កាលពីនៅក្មេងបានក្លាយជាកីឡាករសញ្ជាតិនីហ្សេរីយ៉ាដំបូងគេដែលរកគ្រាប់បាល់ឲ្យក្លិបក្នុងក្របខ័ណ្ឌ Europa League៕