trollkhmer news

Arsenal ធ្លាក់ពីពាន Europa League ដោយសារគ្រាប់ក្រៅដី (មានវីដេអូ)

ថ្ងៃទី ២៨ ខែ កុម្ភះ ឆ្នាំ ២០២០ ម៉ោង ០៩:៣៣

Arsenal ធ្លាក់ពីពាន Europa League ដោយសារគ្រាប់ក្រៅដី (មានវីដេអូ)

អង់គ្លេស៖ Arsenal បានធ្លាក់ពីពាន Europa League វគ្គ៣២ក្រុម បន្ទាប់ពីចាញ់ក្លិប Olympiakos ជើងទីពីរ ២-១ ក្នុងម៉ោបន្ថែមនៅកីឡដ្ឋាន Emirates កាលពីយប់មិញ។



ការប្រកួតនៅជើងទីមួយ Arsenal បានយកឈ្នះនៅផ្ទះ Olympiakos ១-០។ សម្រាប់ការប្រកួតកាលពីយប់មិញកីឡាករ Pape Abou Cisse ជាអ្នករកគ្រាប់នាំមុខឱ្យក្រុមភ្ញៀវក្នុងលទ្ធផល ១-០ បានរក្សាដល់ចប់ ៩០នាទី ដោយរកអ្នកឈ្នះមិនទាន់ឃើញ តម្រូវឱ្យថែម ១៥នាទីពីរដង។



នាទី១១៣ ប្រធានក្រុម Aubameyang រកបានគ្រាប់តាមស្មើវិញឱ្យក្រុមម្ចាស់ផ្ទះ ប៉ុន្តែរឿងអកុសលបានមកដល់ក្រុមកាំភ្លើងធំនៅនាទី១២០ ភ្លាត់ឱ្យ Olympiakos រកបានមួយគ្រាប់ទៀតដែលជាការស៊ុតរបស់កីឡាករ Youssef El Arabi សរុបលទ្ធផលទាំងពីរជើងក្រុមទាំងពីរស្មើគ្នា ២-២ ប៉ុន្តែ Arsenal ធ្លាប់ដោយសារចាញ់គ្រាប់ក្រៅដី៕