trollkhmer news

Lyon បានយកឈ្នះក្លិប Juventus ក្នុងលទ្ធផល ១ ទល់នឹង ០ (មានវីដេអូ)

ថ្ងៃទី ២៧ ខែ កុម្ភះ ឆ្នាំ ២០២០ ម៉ោង ០៩:៣៩

Lyon បានយកឈ្នះក្លិប Juventus ក្នុងលទ្ធផល ១ ទល់នឹង ០ (មានវីដេអូ)

បារាំង៖ 
Lyon បានធ្វើឲ្យមានការភ្ញាក់ផ្អើលក្រោយយកឈ្នះក្លិប Juventus ក្នុងលទ្ធផល ១ ទល់នឹង ០ ក្នុងការប្រកួតវគ្គ ១៦ ក្រុម Champions League ជើងទី ១។



កីឡាករ Lucas Tousart រកបាន ១ គ្រាប់នៅនាទី ៣១ ក្នុងតង់ទី ១ ធ្វើឲ្យក្រុមម្ចាស់ផ្ទះទទួលបានជ័យជម្នះលើកដំបូងលើក្លិបយក្សអ៊ីតាលី។  ក្រុមភ្ញៀវ Juventus ព្យាយាមវាយលុកចូលតំបន់ការពារក្លិប Loyon យ៉ាងខ្លាំងតែមិនអាចរកគ្រាប់បាល់បានឡើយ ខណៈដែលពួកគេស៊ុតចំគោលដៅបានតែ ១ លើកប៉ុណ្ណោះ។



គួរបញ្ជាក់ផងដែរថា ការប្រកួតជើងទី ២ នឹងធ្វើឡើងនៅកីឡដ្ឋាន Allianz ទឹកដីរបស់ Juventus នាថ្ងៃទី ១៧ ខែមីនាខាងមុខ៕