trollkhmer news

តារាសម្តែង Shin Min Ah បរិច្ចាគថវិកាជាង ៨០.០០០ ដុល្លារដល់ក្រុមជួយសង្រ្គោះ និងទប់ស្កាត់វីរុសកូរ៉ូណា

ថ្ងៃទី ២៦ ខែ កុម្ភះ ឆ្នាំ ២០២០ ម៉ោង ១២:០៩

តារាសម្តែង Shin Min Ah បរិច្ចាគថវិកាជាង ៨០.០០០ ដុល្លារដល់ក្រុមជួយសង្រ្គោះ និងទប់ស្កាត់វីរុសកូរ៉ូណា

តារាសម្តែង Shin Min Ah បានបរិច្ចាគថវិកាផ្ទាល់ខ្លួនជាង ១០០ លានវ៉ុន (៨២,២៧៧ ដុល្លារអាមេរិក) ដល់ក្រុមជួយសង្រ្គោះ និងទប់ស្កាត់ការពារវីរុសកូរ៉ូណា។



នេះបើតាមរបាយការណ៍កាលពីថ្ងៃទី ២៥ ខែកុម្ភៈបានបង្ហាញថា តារាសម្ដែងស្រី Shin Min Ah ក្នុងផលិតកម្ម AM Entertainment បានបរិច្ចាគប្រាក់ចំនួន ១០០ លានវ៉ុនដល់អង្គការមិនមានប្រាក់ចំណូល Community Chest of Korea របស់ប្រទេសកូរ៉េ។ ដោយបានបញ្ជាក់ពីគោលបំណង ដើម្បីគាំទ្រ និងលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យ និងក្រុមជួយសង្រ្គោះទាំងអស់ ដែលបានខិតខំប្រឹងប្រែងទប់ស្កាត់ការពារវីរុសឆ្លងនេះ ដល់អ្នកងាយរងគ្រោះ។

មកដល់ពេលនេះ ប្រទេសកូរ៉េខាងត្បូង មានករណីឆ្លងវីរុសកូរ៉ូណា ដែលត្រូវបានបញ្ជាក់ពីកើនឡើងជាងគេ ក្រៅពីប្រទេសចិន។


ប្រែសំរួលដោយ : TK

ប្រភព​ : Allkpop