trollkhmer news

Bayern ឈានជើងមួយជំហ៊ានទៅវគ្គ ៨ ក្រុមចុងក្រោយ បន្ទាប់ពីលុត Chelsea (មានវីដេអូ)

ថ្ងៃទី ២៦ ខែ កុម្ភះ ឆ្នាំ ២០២០ ម៉ោង ០៩:១៥

Bayern ឈានជើងមួយជំហ៊ានទៅវគ្គ ៨ ក្រុមចុងក្រោយ បន្ទាប់ពីលុត Chelsea (មានវីដេអូ)

អង់គ្លេស៖ ក្រុម FC Bayern München ឈានជើងមួយជំហ៊ានរួចទៅហើយនៅវគ្គ ៨ ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Champions League បន្ទាប់ពីចាប់តោខៀវនៅ Stamford Bridge ដោយទទួលបានការគាំទ្រពីខ្សែប្រយុទ្ធ Serge Gnabry ។



យុទ្ធនាការនៃក្របខ័ណ្ឌ Champions League របស់ក្រុមតោខៀវ Chelsea អាចនឹងត្រូវបានបញ្ចប់ បន្ទាប់ពីពួកគេត្រូវបានក្រុមយក្សអាល្លឺម៉ង់យកឈ្នះយ៉ាងចាស់ដៃ ក្នុងលទ្ធផល ៣ ទលនឹង ០ ក្នុងដីខ្លួនឯង ក្នុងការប្រកួតជើងទី១ វគ្គ១៦ ក្រុមចុងក្រោយនៅ Stamford Bridge ។ ក្រុមភ្ញៀវរកបាន ៣គ្រាប់ដោយកីឡាករ Serge Gnabry ២គ្រាប់នៅនាទី (៥១', ៥៤' និង Lewandowski នៅនាទី៧៦' ។



បញ្ហានេះមិនគ្រប់គ្រាន់ទេ ភាពតប់ប្រមល់របស់តោខៀវត្រូវបានបង្កើតឡើង ដោយខ្សែការពារ Marcos Alonso ត្រូវបានបណ្តេញចេញ បន្ទាប់ពីមានការប៉ះទង្គិចជាមួយ Lewandowski ហើយកីឡាករ Jorginho ដែលមានបទពិសោធន៍ក៍ជាប់ពិន័យសម្រាប់ជើងទី ២ ផងដែរ៕