trollkhmer news

អីយ៉ា! Jisoo សមាជិក BLACKPINK តុបតែងខ្លួនយ៉ាងសិចស៊ី ថតផ្សព្វផ្សាយគ្រឿងសម្អាងម៉ាកល្បី

ថ្ងៃទី ២៤ ខែ កុម្ភះ ឆ្នាំ ២០២០ ម៉ោង ១៥:៣៧

អីយ៉ា! Jisoo សមាជិក BLACKPINK តុបតែងខ្លួនយ៉ាងសិចស៊ី ថតផ្សព្វផ្សាយគ្រឿងសម្អាងម៉ាកល្បី

ថ្មីៗនេះ Jisoo សមាជិក BLACKPINK បានលេចមុខនៅលើទស្សនាវដ្តីម៉ូដ 'VOGUE Korea' ជាមួយនឹងការផ្សព្វផ្សាយម៉ាកគ្រឿងសម្អាងដ៏ល្បី 'Dior' សម្រាប់ការចេញផ្សាយនៅក្នុងខែមីនា។



Jisoo មើលទៅនាងនៅក្នុងរូបភាពទាំងនេះ ពិតជាមានភាពខុសប្លែកដូចជាមនុស្សពីរនាក់ផ្សេងគ្នា ព្រោះកម្រនឹងបានឃើញតារាស្រីរូបនេះ តុបតែងមុខបែបសិចស៊ីខ្លាំងណាស់ ជាពិសេសពណ៌ក្រែមក្រហមឆើតតែម្ដង។



នេះបើយោងតាមរូបថតសន្លឹកមួយចំនួនរបស់នាង ដែលបានបង្ហាញចេញជាបន្តបន្ទាប់ Jisoo នាង ពិតជាមានភាពជឿជាក់ និងមានកែវភ្នែកទាក់ទាញមិនធម្មតា សម្លឹងចំកាមេរ៉ាយ៉ាងមុតស្រួច។ 






ប្រែសំរួលដោយ : TK