trollkhmer news

នាយករដ្ឋមន្រ្តីអ៊ីតាលី៖ រាល់ការប្រកួតកីឡាករទាំងអស់នៅសប្តាហ៍ក្រោយអាចនឹងពន្យាពេល

ថ្ងៃទី ២៤ ខែ កុម្ភះ ឆ្នាំ ២០២០ ម៉ោង ១៤:៤៧

នាយករដ្ឋមន្រ្តីអ៊ីតាលី៖ រាល់ការប្រកួតកីឡាករទាំងអស់នៅសប្តាហ៍ក្រោយអាចនឹងពន្យាពេល

អ៊ីតាលី៖ 
នាយករដ្ឋមន្រ្តីនៃប្រទេសអ៊ីតាលី លោក Giuseppe Conte បានឱ្យថា  មន្រ្តីដឹកនាំនឹងវាយតម្លៃនៃការពន្យារពេលរាល់ការប្រកួតនៅសប្តាហ៍ក្រោយ ដោយសារតែការផ្ទុះឡើងនៃមេរោគ Coronavirus ។



ការរីករាលដាលយ៉ាងឆាប់រហ័សនៃករណីដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យនៅភាគខាងជើងប្រទេសអ៊ីតាលីបានមើលឃើញតំបន់ជាច្រើនត្រូវបានបិទទ្វារ ដោយបិទរាល់ព្រឹត្តិការណ៍កីឡា , កន្លែងសាធារណៈ និងសាលារៀនរហូតដល់ថ្ងៃទី១ ខែមីនា រួមមានការប្រកួតចំនួនបួននៃក្របខ័ណ្ឌ Serie A ដែលត្រូវបានពន្យារពេលកាលពីថ្ងៃអាទិត្យគឺ Inter-Sampdoria, Atalanta-Sassuolo, Verona-Cagliari និង Torino-Parma ។

នាយករដ្ឋមន្រ្តី Conte នៅលើកញ្ចក់ទូរទស្សន៍ RAI  បានថ្លែងថា៖ «  ខ្ញុំមិនគិតថា ក្នុងមួយសប្តាហ៍យើងនឹងអាចបន្ថយការរីករាលដាលយ៉ាងខ្លាំងនៃការផ្ទុះឡើងនៃមេរោគនេះបានទេ ហើយអាចបន្តព្រឹត្តិការណ៍កីឡាឡើងវិញ។ យើងកំពុងតាមដានស្ថានការណ៍ជានិច្ច ហើយនឹងធ្វើការវាយតម្លៃ។ យើងនឹងឃើញការវិវឌ្ឍន៍នៃការរីករាលដាល និងវាយតម្លៃការពន្យារពេលរាល់ការប្រកួតនៅសប្តាហ៍ក្រោយ »។ 



នេះមិនត្រឹមតែរួមបញ្ចូល Serie A ប៉ុណ្ណោះទេ ប៉ុន្តែក៏មាន Serie B, Serie C និងពានក្រៅស្រុកដូចជា Europa League ផងដែរ ខណៈដែល Inter នឹងត្រូវធ្វើជាម្ចាស់ផ្ទះស្វាគមន៍ក្លិប Ludogorets នៅ San Siro នៅថ្ងៃព្រហស្បតិ៍នេះ៕


ប្រែសំរួលដោយ : TK

ប្រភព​ : Football-italia