trollkhmer news

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោកមហាធៀ ផ្ញើលិខិតលាលែងពីតំណែងទៅព្រះមហាក្សត្រ

ថ្ងៃទី ២៤ ខែ កុម្ភះ ឆ្នាំ ២០២០ ម៉ោង ១៣:៥១

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោកមហាធៀ ផ្ញើលិខិតលាលែងពីតំណែងទៅព្រះមហាក្សត្រ

ប្រភពស្និទ្ធិស្នាលពីរបានប្រាប់រ៉យទ័រនៅថ្ងៃច័ន្ទនេះថា នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក មហាធៀ បានដាក់សំណើសុំលាលែងពីដំណែងទៅកាន់ព្រះមហាក្សត្រ។



លោក មហាធៀ វ័យ ៩៤ឆ្នាំ បានចូលកាន់តំណែងជាលើកទីពីរក្នុងនាមជានាយករដ្ឋមន្ត្រី កាលពីខែឧសភា ឆ្នាំ២០១៨ ។ អ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្ត្រីបានបដិសេធមិនធ្វើអត្ថាធិប្បាយ ដោយគ្រាន់តែឱ្យដឹងថា សេចក្តីថ្លែងការណ៍ នឹងធ្វើឡើងនៅពេលឆាប់ៗនេះ។

ប្រភពដដែលបដិសេធសុំមិនឱ្យបញ្ចេញឈ្មោះ ដោយសារពួកគេមិនត្រូវបានអនុញ្ញាតឱ្យនិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយ៕


ប្រែសំរួលដោយ : TK

ប្រភព​ : reuters