trollkhmer news

Ajax រកអ្នកជំនួសកីឡាករ Hakim Ziyech បានហើយ

ថ្ងៃទី ២៤ ខែ កុម្ភះ ឆ្នាំ ២០២០ ម៉ោង ១៣:៤២

Ajax រកអ្នកជំនួសកីឡាករ Hakim Ziyech បានហើយ

ហូល្លង់៖ ក្លិប Ajax បានចុះហត្ថលេខាលើខ្សែបម្រើស្លាប Antony Matheus dos Santos ពីទីក្លិប Sao Paulo ក្នុងតម្លៃ ១៥,៥ លានអឺរ៉ូ (១៣ លានផោន) ដែលអាចកើនឡើងដល់ ២១,៧៥ លានអឺរ៉ូ (១៨,២ លានផោន) ។



កីឡាករវ័យ ១៩ ឆ្នាំដែលត្រូវបានគេស្គាល់ថា Antony នឹងចូលរួមជាមួយ Ajax នៅខែកក្កដា លើកិច្ចព្រមព្រៀងរយៈពេល ៥ ឆ្នាំ។ ការផ្ទេរនេះកើតឡើង បន្ទាប់ពីខ្សែប្រយុទ្ធរបស់ Ajax កីឡាករ Hakim Ziyech បានយល់ព្រមចូលរួមជាមួយក្រុមតោខៀវ Chelsea នៅរដូវក្តៅក្នុងតម្លៃ ៤០ លានអឺរ៉ូ (៣៣,៣ លានផោន) ។

នាយកគ្រប់គ្រងបាល់ទាត់របស់ Ajax លោក Marc Overmars បានមានប្រសាសន៍ថា៖ « យើងកំពុងតែទទួលបានកីឡាករឆ្នើមម្នាក់ដែលអាចលេងបានគ្រប់ជំហរ។ កីឡាកររបស់យើងមួយចំនួននឹងត្រូវចាកចេញនៅរដូវក្តៅនេះ - យើងចាំបាច់ត្រូវមានគម្រោងសម្រាប់រដូវកាលថ្មី ដូច្នេះវាពិតជាអស្ចារ្យណាស់ដែលយើងអាចបញ្ចប់ការផ្ទេរនេះបាន » ។ 



កីឡាករអាយុក្រោម ២៣ ឆ្នាំរបស់ប្រទេសប្រេស៊ីលឈ្មោះ Antony បានឆ្លងកាត់ក្រុមយុវជននៅសៅប៉ូឡូដោយបានបង្ហាញខ្លួនជាកីឡាករអាជីពនៅខែវិច្ឆិកា ឆ្នាំ ២០១៨ ៕


ប្រែសំរួលដោយ : TK

ប្រភព​ : BBC