trollkhmer news

កូរ៉េខាងជើង ដាក់ជនបរទេសឱ្យនៅដាច់ដោយឡែកពីគេ ខណៈ ភ័យខ្លាចឆ្លងកូរ៉ូណាវីរុស

ថ្ងៃទី ២៤ ខែ កុម្ភះ ឆ្នាំ ២០២០ ម៉ោង ១៣:២២

កូរ៉េខាងជើង ដាក់ជនបរទេសឱ្យនៅដាច់ដោយឡែកពីគេ ខណៈ ភ័យខ្លាចឆ្លងកូរ៉ូណាវីរុស

កូរ៉េខាងជើងបានដាក់ជនបរទេស ៣៨០នាក់ ឱ្យនៅដាច់ដោយឡែកពីគេក្នុងគោលបំណង ដើម្បីទប់ស្កាត់ពីការឆ្លងវីរុសកូរ៉ូណា។ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់បានដកស្រង់សំដីស្ថានីយ៍វិទ្យុកណ្តាលកូរ៉េ បាននិយាយថា ជនបរទេសទាំងនេះភាគច្រើនជាអ្នកការទូតដែលឈរជើងនៅក្នុងរដ្ឋធានីព្យុងយ៉ាង។ 



ជនបរទេសប្រមាណ ២០០នាក់ ត្រូវឱ្យនៅកន្លែងរបស់ពួកគេរយៈពេល ៣០ថ្ងៃ រយៈពេលនេះបានបញ្ចប់ហើយ ប៉ុន្តែត្រូវពន្យារពេលម្ដងទៀត។



ទោះបីជាយ៉ាងណាដ៏ដោយមិនទាន់មានករណីរាយការណ៍អំពី Covid-19 នៅកូរ៉េខាងជើងនៅឡើយទេ។ទន្ទឹមនឹងនេះ គេក៏មិនទាន់ដឹងទេថា តើការដាក់ឲ្យនៅដាច់ពីគ្នាថ្មីនេះនឹងមានរយៈពេលប៉ុន្មាននោះ។ ងាកមកកូរ៉េខាងត្បូង មនុស្ស ៧ នាក់បានស្លាប់ដោយមានអ្នកឆ្លង ៧៦៣ នាក់។ កងទ័ពប្រមាណ ៧.៧០០ នាក់ត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែកពីគេផងដែរ បន្ទាប់ពីយោធាចំនួន ១១ នាក់បានឆ្លងមេរោគ៕ 


ប្រែសំរួលដោយ : TK

ប្រភព​ : BBC