trollkhmer news

V សមាជិក BTS កំពុងធ្វើឱ្យអ្នកគាំទ្រលង់ស្នេហ៍ ពេលបានឃើញរូបស្រស់សង្ហាទាំងនេះ

ថ្ងៃទី ២៤ ខែ កុម្ភះ ឆ្នាំ ២០២០ ម៉ោង ១១:០២

V សមាជិក BTS កំពុងធ្វើឱ្យអ្នកគាំទ្រលង់ស្នេហ៍ ពេលបានឃើញរូបស្រស់សង្ហាទាំងនេះ

BTS បន្ទាប់ពីទម្លាក់នូវអាល់ប៊ុមថ្មី “ Map Of the Soul: 7” របស់ខ្លួនជាផ្លូវការ កាលពីសប្ដាហ៍មុន ពិតជាមានសន្ទុះនៃការគាំទ្រយ៉ាងខ្លាំង ទាំងតន្រ្តី និងក្បាច់រាំដ៏រស់រវើករបស់តារាប្រុសវ័យក្មេងទាំង ៧ រូបរបស់ផលិតកម្ម Big Hit ក្លាយជាប្រធានគួរឱ្យចាប់អារម្មណ៍មួយកំពុងពេញនិយមរបស់អ្នកលេងអ៊ីនធឺណេតលើកយកមកពិភាក្សា។



អ្វីដែលកាន់ធ្វើឱ្យអ្នកគាំទ្រផ្តោតការយកចិត្តទុកខ្លាំងនៅក្នុងការត្រឡប់មកវិញរបស់ក្រុមចម្រៀង BTS នោះ គឺតារាប្រុសរូបសង្ហា លោក V បានទាញយកចំណាប់អារម្មណ៍ពីហ្វេនៗជាច្រើនមានទាំងជនជាតិកូរ៉េ និងអន្តរជាតិផងដែរ។ ដោយម្នាក់ៗបានសរសើរពីលោក មិនដាច់ពីមាត់ទៅលើភាពស្រស់សង្ហា ឥតទាស់ទាំងក្នុង និងក្រៅឆាកតែម្ដង។





ដូចជាពេលថ្មីៗនេះ V បានបង្ហាញខ្លួនជាសាធារណៈលើឆាកត្រន្តី ក្រោយពី BTS បានប្រកាសវិលត្រឡប់មកវិញជាមួយនឹងអាល់ប៊ុមថ្មីរបស់ពួកគេភ្លាម អ្នកគាំទ្រ និងអ្នកនិយមលេងអ៊ីនធឺណេត មានអារម្មណ៍ជ្រើមជ្រួលយ៉ាងខ្លាំង។  








ប្រែសំរួលដោយ : TK

ប្រភព​ : kenh14