trollkhmer news

នូវែលសេឡង់ពន្យារការហាមឃាត់លើការធ្វើដំណើរពីចិន ដើម្បីបង្ការហានិភ័យនៃការឆ្លងវីរុសកូរ៉ូណា

ថ្ងៃទី ២៤ ខែ កុម្ភះ ឆ្នាំ ២០២០ ម៉ោង ១០:២២

នូវែលសេឡង់ពន្យារការហាមឃាត់លើការធ្វើដំណើរពីចិន ដើម្បីបង្ការហានិភ័យនៃការឆ្លងវីរុសកូរ៉ូណា

នូវែលសេឡង់៖ លោកស្រី Jacinda Ardern នាយករដ្ឋមន្រ្តីនូវែលសេឡង់បាននិយាយនៅថ្ងៃច័ន្ទនេះថា នូវែលសេឡង់បានពង្រីករយៈពេលហាមឃាត់លើការធ្វើដំណើរពីប្រទេសចិនដល់សប្តាហ៍ទី៤ ដើម្បីទប់ស្កាត់ហានិភ័យនៃការប្រឈមនឹងការឆ្លងវីរុសកូរ៉ូណា។ 



លោកស្រី Ardern បានប្រាប់សន្និសីទសារព័ត៌មានថា បម្រាមលើការធ្វើដំណើរពីប្រទេសចិន ត្រូវពន្យារពេល ៨ ថ្ងៃទៀត ហើយនឹងពិនិត្យមើលឡើងវិញបន្ទាប់ពីនោះ។ យ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះប្រទេសនូវែលហ្សេឡង់មិនទាន់មានករណីឆ្លងវីរុសនៅឡើយទេ៕


ប្រែសំរួលដោយ : TK

ប្រភព​ : reuters