trollkhmer news

Eden Hazard នឹងអវត្តមានការប្រកួតវគ្គ ១៦ ក្រុមជាមួយ ManCity

ថ្ងៃទី ២៤ ខែ កុម្ភះ ឆ្នាំ ២០២០ ម៉ោង ០៩:៤៩

 Eden Hazard នឹងអវត្តមានការប្រកួតវគ្គ ១៦ ក្រុមជាមួយ ManCity

អេស៉្បាញ៖ ខ្សែប្រយុទ្ធឆ្នើម Eden Hazard របស់ Real Madrid នឹងខកខានការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយនៅថ្ងៃពុធនេះទល់នឹង ManCity បន្ទាប់ពីរបួសឆ្អឹងកជើង។



កីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះទើបតែវិលត្រឡប់មកចូលរួមការប្រកួតកាលពីសប្តាហ៍មុន បន្ទាប់ពីអវត្តមានការប្រកួតជិត ៣ ខែ ដោយមានរបួសស្រដៀងគ្នានេះ។ អតីតកីឡាកររបស់តោខៀវរូបនេះបង្ហាញខ្លួនបាន ១៥ ប្រកួតឲ្យ Real Madrid ចាប់តាំងពីផ្ទេរចេញពី Stamford Bridge កាលពីរដូវក្តៅមុន។



គួរបញ្ជាក់ផងដែរថា Hazard នឹងអវត្តមានការប្រកួត El Clasico របស់ Real ជាមួយក្លិប Barcelona នៅថ្ងៃទី ១ ខែមីនា ខាងមុខផងដែរ៕

ប្រែសំរួលដោយ : TK

ប្រភព​ : BBC