trollkhmer news

អ៊ីតាលីកាត់បន្ថយរយៈពេលឈប់សម្រាកពិធីបុណ្យ Venice Carnival ខណៈអាជ្ញាធរបិទការចេញចូលតំបន់មួយចំនួន

ថ្ងៃទី ២៤ ខែ កុម្ភះ ឆ្នាំ ២០២០ ម៉ោង ០៩:៤៥

អ៊ីតាលីកាត់បន្ថយរយៈពេលឈប់សម្រាកពិធីបុណ្យ Venice Carnival ខណៈអាជ្ញាធរបិទការចេញចូលតំបន់មួយចំនួន

អ៊ីតាលី៖ អ៊ីតាលីបានកាត់បន្ថយរយៈពេលឈប់សម្រាកពិធីបុណ្យ Venice Carnival ខណៈអាជ្ញាធរកំពុងព្យាយាមគ្រប់គ្រងការរីកររាលដាលវីរុសកូរ៉ូណានៅអឺរ៉ុប។ អាជ្ញាធរនៅតំបន់ Veneto បានឱ្យដឹងថា ព្រឹត្តិការណ៍ពិធីបុណ្យ ត្រូវបញ្ចប់កាលពីថ្ងៃអាទិត្យ ពីរថ្ងៃមុនការគ្រោងទុក។    



រហូតមកដល់ពេលនេះ អ៊ីតាលីមានករណីឆ្លងវីរុសខ្ពស់ជាងគេបំផុតនៅអឺរ៉ុបដែលមាន ចំនួនសរុប ១៥២ករណី ហើយស្លាប់ ៣ករណី។ អ៊ីតាលីបានចាត់វិធានការយ៉ាងតឹងរឹងរឹតដោយបិទ “តំបន់” ភាគខាងជើងចំនួនពីរដែលស្ថិតនៅជិតទីក្រុងមីឡាន និងវេនីសរួមមានតំបន់ Veneto និង Lombardy។



មនុស្សប្រមាណ ៥ ម៉ឺននាក់មិនអាចចូល ឬចេញពីទីប្រជុំជនជាច្រើននៅក្នុងទីក្រុង  Veneto និង Lombardy ក្នុងរយៈពេល ២ សប្តាហ៍ទៀត ប្រសិនបើគ្មានការអនុញ្ញាតពិសេស។ សូម្បីតែនៅខាងក្រៅតំបន់ហាមឃាត់ សកម្មភាពពាណិជ្ជកម្ម និងសាលារៀនមួយចំនួន ក៏ត្រូវផ្អាក ហើយព្រឹត្តិការណ៍កីឡាមួយចំនួន ក៏ត្រូវលុបចោលរួមទាំងការប្រកួតបាល់ទាត់ផងដែរ៕ 

ប្រែសំរួលដោយ : TK

ប្រភព​ : BBC