trollkhmer news

Chelsea ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយខ្សែបម្រើ Hakim Ziyech របស់ក្លិប Ajax

ថ្ងៃទី ២៤ ខែ កុម្ភះ ឆ្នាំ ២០២០ ម៉ោង ០៩:២២

Chelsea ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយខ្សែបម្រើ Hakim Ziyech របស់ក្លិប Ajax

អង់គ្លេស៖ 
Chelsea បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយខ្សែបម្រើ Hakim Ziyech របស់ក្លិប Ajax លើកិច្ចព្រមព្រៀងរយៈពេល ៥ ឆ្នាំ ដែលនឹងផ្លាស់ទៅកាន់ទឹកដី Stamford Bridge ក្នុងតម្លៃ ៤០ លានអឺរ៉ូ (៣៣,៣ លានផោន) នៅរដូវក្តៅ។ 



កីឡាករវ័យ ២៦ ឆ្នាំរូបនេះបាននិយាយថា ខ្ញុំពិតជាមានមោទនភាពដែលបានចុះហត្ថលេខាលើក្លិបដ៏ធំមួយដូចជា Chelsea ។ ខ្ញុំកំពុងទន្ទឹងរងចាំរដូវកាលក្រោយហើយសង្ឃឹមថា យើងអាចទទួលបាននូវរឿងអស្ចារ្យជាច្រើន។



គួរបញ្ជាក់ផងដែរ Ziyech រកបាន ៩ គ្រាប់ឲ្យក្លិប Ajax រដូវកាលនេះដែលរូបគេស៊ុតបាន ៣ គ្រាប់ពេលប្រកួតស្មើ ៤-៤ ជាមួយតោខៀវ Chelsea នៅ Champions League កាលពីខែវិច្ឆិកា៕

ប្រែសំរួលដោយ : TK

ប្រភព​ : Onefootball