trollkhmer news

សម្រុកគ្នាទៅមក ចុងក្រោយ Arsenal យកឈ្នះ Everton ទាំងបុកពោះ (មានវីដេអូ)

ថ្ងៃទី ២៤ ខែ កុម្ភះ ឆ្នាំ ២០២០ ម៉ោង ០៩:១៥

សម្រុកគ្នាទៅមក ចុងក្រោយ Arsenal យកឈ្នះ Everton ទាំងបុកពោះ (មានវីដេអូ)

អង់គ្លេស៖ Mikel Arteta សង្ឃឹមថា គាត់អាចបញ្ចុះបញ្ចូលកីឡាករសំខាន់បំផុតរបស់ Arsenal គឺ Pierre-Emerick Aubameyang ឱ្យនៅបន្តលេងនៅក្លិប បន្ទាប់ពីគាត់រកបាន ២គ្រាប់ជួយឱ្យក្រុមកាំភ្លើងធំយកឈ្នះ Everton ៣-២ ។



ការប្រកួតមួយនេះពិតជាស្វិតស្វានខ្លាំងណាស់ ពោលគឹសម្រុកគ្នាទៅវិញទៅមក  គ្រាន់តែកែរបាល់ភ្លាមក្រុម Everton រកបានមួយគ្រាប់ភ្លែតតែម្ដង ដោយកីឡាករ Lewin ។ តែការនាំមុខនេះមិនបានយូរផង ក៍ក្រុមកាំភ្លើងធំតាមបានស្មើ ហើយនឹងនាំមុខវិញ ដោយកីឡាករ Nketiah និង Aubameyang ប៉ុន្តែមុនចប់តង់ទី១ Richarlison របស់ក្រុមភ្ញៀវរកគ្រាប់បាល់តាមបានស្មើមកវិញ។ លុះចួលតង់ទី២ ភ្លាម ខ្សែប្រយុទ្ធហ្គាបុង Aubameyang ស៊ុតបញ្ជូលទីគ្រាប់ទី២របស់ខ្លួនក្នុងការប្រកួត និងជាគ្រាប់ជ័យជម្នះផងដែរ។ 



ប្រសិនបើការហាមឃាត់ក្របខ័ណ្ឌ Champions League របស់ Manchester City នោះមានន័យថា ក្រុមលេខ៨ នៅក្នុង Premier League អាចនឹងមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការប្រកួតក្នុង Europa League ហើយចំណាត់ថ្នាក់កំពូលទាំង ៥ អាចនឹងលេខនៅ UCL ។ បញ្ជាក់ថា ក្រុមកាំភ្លើងធំបច្ចុប្បន្ននៅសល់តែ ២ពិន្ទុប៉ុណ្ណោះពីក្រុម Wolves នៅលេខ៨ និង ៤ ពិន្ទុនៅពីក្រោយក្រុមលេខឮ៥ Manchester United ៕





ប្រភព​ : BBC