trollkhmer news

Lisa ទាញការចាប់អារម្មណ៍ពីអ្នកគាំទ្រយ៉ាងខ្លាំង បង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ Milan Fashion Week

ថ្ងៃទី ២២ ខែ កុម្ភះ ឆ្នាំ ២០២០ ម៉ោង ១០:៥៤

Lisa ទាញការចាប់អារម្មណ៍ពីអ្នកគាំទ្រយ៉ាងខ្លាំង បង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ Milan Fashion Week

Lisa សមាជិករបស់ BLACKPINK បានបង្កភាពភ្ញាក់ផ្អើលជាថ្មីម្ដងទៀតដល់ទស្សនិជន នូវការបង្ហាញវត្តមានដ៏ស្រស់ស្អាតរបស់នាង ក្នុងព្រឹត្តិការណ៍ Milan Fashion Week រដូវកាលថ្មី ឆ្នាំ ២០២០។



កាលពីថ្ងៃទី ២០ ខែកុម្ភៈ Lisa សមាជិករបស់ BLACKPINK ត្រូវបានគេប្រទះឃើញបានអញ្ជើញចូលរួមជាតារាកិត្តិយសក្នុងព្រឹត្តិការណ៍ Milan Fashion Week នៅឯប្រទេសអ៊ីតាលី។ តារាស្រីរូបនេះ ត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើពណ៌សក់ខ្មៅ និងឈុតរ៉ូបពណ៌មាសចែងចាំងដ៏ស្រស់ស្អាតរបស់នាង ដោយដកស្រង់ពីទស្សនាវដ្ដីម៉ូដ Vogue ដ៏ល្បីល្បាញមួយ។
















ប្រែសំរួលដោយ : TK

ប្រភព​ : kstarlive