trollkhmer news

N'Golo Kante នឹងខកខានការប្រកួតសំខាន់ៗ ដោយសារតែបញ្ហារបួស

ថ្ងៃទី ២២ ខែ កុម្ភះ ឆ្នាំ ២០២០ ម៉ោង ១០:៣៣

N'Golo Kante នឹងខកខានការប្រកួតសំខាន់ៗ ដោយសារតែបញ្ហារបួស

អង់គ្លេស៖ 
Frank Lampard បាននិយាយថា ខ្សែបម្រើ N'Golo Kante របស់ក្រុមតោខៀវទំនងជានឹងត្រូវអវត្តមានរហូតដល់ទៅ ៣ សប្តាហ៍ ដោយសារបញ្ហារបួស។



ខ្សែបម្រើអន្តរជាតិបារាំងរូបនេះបានរងរបួសអំឡុងពេលក្រុមតោខៀវចាញ់ក្រុមបិសាចក្រហម ២-០ កាលពីថ្ងៃចន្ទ សប្តាហ៍មុន។ អវត្តមានរបស់គាត់គឺជាក្ដីកង្វល់ដ៍សម្រាប់ក្រុមតោខៀវ Chelsea ដែលមានការប្រកួតចំនួន ៦ ក្នុងរយៈពេល ៣ សប្តាហ៍ខាងមុខនេះ។

អ្នកចាត់ការក្លិបបាននិយាយថា៖ « គាត់មានរបួសសាច់ដុំស្រដៀងនឹងការដែលគាត់បានជួបជាមួយក្រុម Arsenal ។ របួសរបស់ Kante ចំពេលដំណាក់កាលដ៏សំខាន់នៃរដូវកាលសម្រាប់ក្រុមតោខៀវ Chelsea យើង »។



ក្រុមតោខៀវ Chelsea ដែលឈរនៅចំណាត់ថ្នាក់លេខ ៤ ក្នុងតារាង Premier League និងមិនទាន់ទទួលបានជ័យជម្នះក្នុងការប្រកួតលីហ្គ ៤លើកនោះទេ នឹងស្វាគមន៍ក្រុមលេខ ៥ Tottenham នៅថ្ងៃសៅរ៍នេះ៕


ប្រែសំរួលដោយ : TK

ប្រភព​ : BBC