trollkhmer news

កូរ៉េខាងត្បូង៖ មានករណីឆ្លងថ្មី ១៤២ ករណីទៀត ដែលនាំឱ្យចំនួនសរុបកើនដល់ ៣៤៦នាក់

ថ្ងៃទី ២២ ខែ កុម្ភះ ឆ្នាំ ២០២០ ម៉ោង ១០:១១

កូរ៉េខាងត្បូង៖ មានករណីឆ្លងថ្មី ១៤២ ករណីទៀត ដែលនាំឱ្យចំនួនសរុបកើនដល់ ៣៤៦នាក់

សេអ៊ូល៖ កូរ៉េខាងត្បូង បានរាយការណ៍មានករណីឆ្លងកូរ៉ូណាវីរុសថ្មី ១៤២ ករណីបន្ថែមទៀតដែលនាំឱ្យចំនួនសរុបរហូតដល់ទៅ ៣៤៦ ករណី។ នេះបើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់កូរ៉េ។ ក្នុងចំណោមករណីឆ្លងថ្មីទាំងអស់ ៩១នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងស្រុក Cheongdo ដែលជា “ តំបន់ថែទាំពិសេស” មួយកំណត់ដោយរដ្ឋាភិបាល។



ងាកមកប្រទេសចិនវិញបានរាយការណ៍ ករណីឆ្លងសរុប ៧៥.៥៦៧ ករណីទៅអង្គការសុខភាពពិភពលោក (WHO) ក្នុងនោះមានមនុស្សស្លាប់ចំនួន ២.២៣៩ នាក់៕ 

ប្រែសំរួលដោយ : TK

ប្រភព​ : reuters