trollkhmer news

កូរ៉ូណាវីរុស៖ ប្រទេសកូរ៉េខាងត្បូង បង្កើនវិធានការណ៍ទប់ស្កាត់កាន់តែខ្លាំង ខណៈចំនួនអ្នកឆ្លងវីរុសកើនឡើង

ថ្ងៃទី ២១ ខែ កុម្ភះ ឆ្នាំ ២០២០ ម៉ោង ១៧:១៨

កូរ៉ូណាវីរុស៖ ប្រទេសកូរ៉េខាងត្បូង បង្កើនវិធានការណ៍ទប់ស្កាត់កាន់តែខ្លាំង ខណៈចំនួនអ្នកឆ្លងវីរុសកើនឡើង

កូរ៉េខាងត្បូងបានបង្កើនវិធានការទប់ស្កាត់ការរីករាលដាលនៃឆ្លងវីរុសកូរ៉ូណាដែលអាចសម្លាប់មនុស្សបានដោយងាយ ខណៈដែលការឆ្លងក្នុងប្រទេសបានបញ្ជាក់ថា មានការកើនឡើងយ៉ាងខ្លាំងនៅទីថ្ងៃពីរ នេះ។
ក្នុងនោះដែរ រដ្ឋាភិបាលរបស់កូរ៉េ ក៏បានប្រកាសអំពីស្ថានភាពបន្ទាន់ផងដែរ ខណៈដែលករណីថ្មីចំនួន ១០០ករណី ត្រូវបានរាយការណ៍មកជាបន្តៗ។ 



មនុស្សប្រមាណ ៩.០០០ នាក់នៃក្រុមសាសនា ក្នុងព្រះវិហារមួយ ត្រូវបានស្នាក់នៅដាច់ដោយឡែកពីគ្នា បន្ទាប់ពីលទ្ធផលធ្វើតេស្តក្នុងចំណោមអ្នកទាំងអស់នោះ រកឃើញមានវិជ្ជមាននៃវីរុសនេះ។



គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃព្រហស្បតិ៍ប្រទេសកូរ៉េខាងត្បូង បានរកឃើញករណីថ្មីចំនួន ៥៣ ករណីត្រូវបានបញ្ជាក់។ រហូតមកដល់ពេលនេះ ចំនួនសរុបកើន ២០៤ ករណីបន្តទៀត ដែលធ្វើឲ្យកូរ៉េ ក្លាយជាប្រទេសមួយ  បន្ទាប់ពីប្រទេសជប៉ុន ដែលមានអ្នកឆ្លងវីរុសកូរ៉ូណាច្រើនជាងគេក្រៅពីប្រទេសចិន។


ប្រែសំរួលដោយ : TK

ប្រភព​ : BBC