trollkhmer news

ទីបំផុត Barcelona រកខ្សែប្រយុទ្ធមកជំនួស Dembele បានហើយ

ថ្ងៃទី ២១ ខែ កុម្ភះ ឆ្នាំ ២០២០ ម៉ោង ១៦:៣២

ទីបំផុត Barcelona រកខ្សែប្រយុទ្ធមកជំនួស Dembele បានហើយ

អេស៉្បាញ៖ 
កីឡាករ Martin Braithwaite បានបញ្ចប់ការផ្ទេរទៅលេងនៅ Barcelona បន្ទាប់ពីក្លិបកាតាឡាន់បានបង់ប្រាក់ចំនួន ១៨ លានអឺរ៉ូសម្រាប់ខ្សែប្រយុទ្ធសញ្ជាតិដាណឺម៉ាកឱ្យទៅក្លិប Leganes ។



បន្ទាប់ពីការខិតខំប្រឹងប្រែងរកខ្សែប្រយុទ្ធមិនបានជោគជ័យអស់រយៈពេលជាច្រើនសប្តាហ៍ ទីបំផុតក្រុម Barcelona រកបានអ្នកជំនួសដល់ Luis Suarez និង Dembele ក៏ដូចជាការចាកចេញរបស់ Carles Perez ។Braithwaite បានចុះកិច្ចសន្យាដែលនឹងមានរយៈពេលរហូតដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៤ ។

LaLiga បានផ្តល់ការអនុញ្ញាតឱ្យក្លិបចុះហត្ថលេខាកីឡាករថ្មីមកជំនួស Dembele ទោះជាទីផ្សារដោះដូរកីឡាករបិទក៍ដោយ នៅពេលដែលមានការបញ្ជាក់ថា កីឡាករបារាំងរូបនេះនឹងខកខានការប្រកួតរយៈពេល ៦ ខែ។



ខ្សែប្រយុទ្ធ Martin Braithwaite  ដែលមានវ័យ ២៨ ឆ្នាំរូបនេះលេងបាន ២៧ ប្រកួតនៅទូទាំង LaLiga Santander និង Copa del Rey សម្រាប់ក្លិប Leganes នៅរដូវកាលនេះ ដោយរកបានគ្រាប់បាល់សរុប ៨ គ្រាប់៕


ប្រែសំរួលដោយ : TK

ប្រភព​ : Marca