trollkhmer news

មានរឿងអី​បានជា Balotelli ទៅប្តឹងប៉ូលីសអ៊ីតាលី

ថ្ងៃទី ២១ ខែ កុម្ភះ ឆ្នាំ ២០២០ ម៉ោង ១៤:០៥

មានរឿងអី​បានជា Balotelli ទៅប្តឹងប៉ូលីសអ៊ីតាលី

អ៊ីតាលី៖ 
Mario Balotelli បានទៅប្តឹងប៉ូលីស ហើយបានអះអាងថា ក្មេងស្រីជំទង់ម្នាក់បានព្យាយាមគំរាមទារប្រាក់គាត់ចំនួន ១០ម៉ឺនអឺរ៉ូអស់រយៈពេលជាច្រើនសប្តាហ៍ មុនពេលដែលនាងដាក់ពាក្យបណ្តឹងពីរំលោភ។



ពួកគេបានជួបគ្នាកាលខែកក្កដា ឆ្នាំ ២០១៧ នៅពេលដែល Balotelli លេងឱ្យក្លិប OGC Nice ក្នុងប្រទេសបារាំង ។ កាសែតបារាំង Nice-Matin បានគូសបញ្ជាក់ពីស្ថានភាពចំនួន២ ដែលបានដាក់ទៅប៉ូលីសនៅប្រទេសអ៊ីតាលី ដោយទាំងកីឡាករ និងក្មេងស្រី។

កាលគ្រានោះខ្សែប្រយុទ្ធអន្តរជាតិអ៊ីតាលីមានវ័យ ២៦ឆ្នាំ នៅពេលដែលពួកគេបានជួប ហើយទទូចថា នាងមិនត្រឹមតែប្រាប់គាត់ថានាងមានអាយុ ១៨ ឆ្នាំប៉ុណ្ណោះទេ តែថែមទាំងបង្ហាញអត្តសញ្ញាណប័ណ្ណរបស់នាងដើម្បីបញ្ជាក់ទៀតផង។ ប៉ុន្តែឥឡូវនេះមានព័ត៌មានមិនចុះសម្រុងគ្នា ថាតើនាងមានអាយុ ១៦ ឬ ១៧ ឆ្នាំនៅពេលដែលពួកគេបានរួមភេទនៅក្លឹបរាត្រី និងនៅឆ្នេរឯកជនមួយ។ 



បើតាមរឿងរ៉ាវទាំងនោះបានកើតឡើងតាំងពី ២០១៧ រហូតមកដល់ពេលនេះ ខណៈសវនាការបឋមគ្រោងនឹងធ្វើនៅថ្ងៃទី ២៤ ខែមីនា៕


ប្រែសំរួលដោយ : TK

ប្រភព​ : Football-italia