trollkhmer news

ប៉ូលិសវៀតណាមចោទប្រកាន់មនុស្ស ៧ នាក់ ពាក់ព័ន្ធនឹងករណីសាកសព ៣៩នាក់ រកឃើញក្នុងទូរកុងតឺនឺ នៅអង់គ្លេស

ថ្ងៃទី ២១ ខែ កុម្ភះ ឆ្នាំ ២០២០ ម៉ោង ១២:០៩

ប៉ូលិសវៀតណាមចោទប្រកាន់មនុស្ស ៧ នាក់ ពាក់ព័ន្ធនឹងករណីសាកសព ៣៩នាក់ រកឃើញក្នុងទូរកុងតឺនឺ នៅអង់គ្លេស

ហាណូយ៖ យោងតាមរយៈសារព័ត៌មាន CNA បានចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា ប៉ូលិសវៀតណាម បានធ្វើការចោទប្រកាន់មនុស្សចំនួន ៧ នាក់ ពាក់ព័ន្ធនឹងករណីការស្លាប់ជនអន្តោប្រវេសន៍ចំនួន ៣៩ នាក់ ដែលសាកសពរបស់ពួកគេ ត្រូវបានរកឃើញនៅក្នុងទូរកុងតឺនឺមួយនៅក្បែរទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេសកាលពីឆ្នាំ២០១៩។ 



ប៉ូលិសក្នុងតំបន់បាននិយាយថា ជនជាប់ចោទ ៧ នាក់ក្នុងនោះមានស្ត្រីជនជាតិវៀតណាមម្នាក់ដែលរស់នៅក្នុងប្រទេសចិនត្រូវបានចោទប្រកាន់ពីបទបង្កើតឯកសារអន្តោប្រវេសន៍សម្រាប់មនុស្សចំនួន ៦៧ នាក់មកពីតំបន់ផ្សេងៗគ្នាក្នុងប្រទេសវៀតណាម ដើម្បីមកធ្វើការខុសច្បាប់នៅចក្រភពអង់គ្លេស និងអឺរ៉ុប។



គួរបញ្ជាក់ផងដែរថា ក្នុងចំណោមជនរងគ្រោះទាំង ៣៩នាក់ (មានក្មេងប្រុសអាយុ ១៥ឆ្នាំម្នាក់) ភាគច្រើនគឺជាជនជាតិវៀតណាមមកពីខេត្តចំនួន ២ ស្ថិតនៅភាគខាងកណ្ដាល និងភាគខាងជើងប្រទេសវៀតណាម ដែលជាខេត្តមិនសូវអំណោយផលក្នុងវិស័យការងារ ទើបជំរុញឲ្យមានការធ្វើចំណាកស្រុក។ 

ប៉ូលិស បាននិយាយបន្តនៅក្នុងសេចក្តីថ្លែងការណ៍ថា ការស៊ើបអង្កេត គឺនៅតែមានបន្ត ហើយកាលពីសប្ដាហ៍មុន ប៉ូលិសអង់គ្លេសក៏បានឃាត់ខ្លួនមនុស្ស ២នាក់បន្ថែមទៀតជុំវិញការស្លាប់ ក្នុងសំណុំរឿងនេះផងដែរ។


ប្រែសំរួលដោយ : TK

ប្រភព​ : reuters