trollkhmer news

ករណីអ្នកឆ្លងវីរុសកូរ៉ូណាថ្មីក្នុងប្រទេសចិនបានធ្លាក់ចុះ ខណៈចំនួនអ្នកស្លាប់នៅតែកើនឡើងបន្ត

ថ្ងៃទី ២០ ខែ កុម្ភះ ឆ្នាំ ២០២០ ម៉ោង ១០:០៦

ករណីអ្នកឆ្លងវីរុសកូរ៉ូណាថ្មីក្នុងប្រទេសចិនបានធ្លាក់ចុះ ខណៈចំនួនអ្នកស្លាប់នៅតែកើនឡើងបន្ត

យោងតាមរបាយការណ៍ពីប្រទេសចិន បានបញ្ជាក់ពីការធ្លាក់ចុះនូវករណីឆ្លងថ្មី ក្នុងខេត្តហ៊ីប៊ូ ទីក្រុងវូហាន ដែលជាចំណុចសំខាន់នៃការផ្ទុះឡើងនៃវីរុស ខណៈពេលដែលក្រុមអ្នកសិក្សាស្រាវជ្រាវ បានរាយការណ៍ថា វីរុសថ្មីនេះ អាចរីករាលដាលបានយ៉ាងងាយ នឹងលឿនជាងមុន ស្ទើរមិនគួរជឿពីមុន។



ខេត្តហ៊ូប៉ីភាគកណ្តាលរបស់ប្រទេសចិនដែលមានករណីឆ្លងថ្មីចំនួន ៣៤៩ ករណីកាលពីថ្ងៃពុធ ពោលគឺបានធ្លាក់ចុះពីចំនួន ១,៦៩៣ ករណីហើយមុនមួយថ្ងៃ បើគិតចាប់តាំង ពីថ្ងៃទី ២៥ ខែមករា។ រីឯចំនួនអ្នកស្លាប់ នៅតែមានបន្តបានកើនឡើង ១០៨ នាក់ ពោលគឺធ្លាក់ចុះពី ១៣២ នាក់ ក្នុងមួយថ្ងៃមុន ផងដែរ។ ដែលនាំឲ្យចំនួនសរុបទូទាំងប្រទេសកើនដល់ ២១០០នាក់ ស្លាប់ និង៧៤.០០០ ករណីបានឆ្លង។  



គួរបញ្ជាក់ផងដែរថា ចំពោះតួលេខថ្មីចំនួន ២៧៩ ករណី ត្រូវបានដកចេញក្នុងខេត្តនេះ ដែលមិនត្រូវបានបញ្ជាក់ចំនួនច្រើនជាងធម្មតានោះទេ។ ដោយមិនមានការពន្យលលម្អិតអ្វីបន្ថែម ទោះជាគ្មានការរាប់បញ្ចូលការដកចំនួនករណីថ្មីនៅថ្ងៃពុធក៏ដោយ ក៏ចំនួន ៦២៨ ករណី ចាត់ទុកជាអាត្រាការធ្លាក់ចុះខ្លាំងនៃករណីឆ្លងមួយគួរកត់សម្គាល់។

ប្រែសំរួលដោយ : TK

ប្រភព​ : reuters