trollkhmer news

កូរ៉ូណាវីរុស៖ អ្នកដំណើរ ៥០០នាក់ ត្រូវបាននាំចេញពីនាវាទេសចរណ៍ Diamond Princess នៅជប៉ុន

ថ្ងៃទី ១៩ ខែ កុម្ភះ ឆ្នាំ ២០២០ ម៉ោង ១០:៣៣

កូរ៉ូណាវីរុស៖ អ្នកដំណើរ ៥០០នាក់ ត្រូវបាននាំចេញពីនាវាទេសចរណ៍ Diamond Princess នៅជប៉ុន

អ្នកដំណើរប្រហែល ៥០០ នាក់ បានចាប់ផ្តើមរំដោះចេញពីនាវាទេសចរណ៍យក្សដំបូងដែលបានរងការវាយប្រហារដោយសារវីរុសកូរ៉ូណា បន្ទាប់ពីចតដាច់ឡែកពីគេ នៅកំពង់ផែយូកូហាម៉ាប្រទេសជប៉ុន អស់រយៈពេល ១៤ថ្ងៃមកនេះ។



ការផ្ទុះឡើងនៃវីរុសកូរ៉ូណា ឬ Covid-19 ត្រូវបានគេរកឃើញបន្តបន្ទាប់នៅលើអ្នកដំណើរ និងនាវិកចំនួន ៥៤២ នាក់បានឆ្លងវីរុស នៅលើនាវាទេសចរណ៍ដ៏ធំ Diamond Princess ជាចំនួនលោតឡើងជាងគេ ក្រៅពីប្រទេសចិន។ ខណៈដែលប្រទេសជាច្រើន បានជម្លៀសពលរដ្ឋរបស់ពួកគេ ដោយសារតែខ្លាចមានការឆ្លងរាលដាលក្នុងចំណោមអ្នកដំណើរដទៃទៀត។



យោងតាមទិន្នន័យចុងក្រោយបង្អស់ ដែលរាយការណ៍ចេញពីប្រទេសចិន អំពី Covid-19 បានបញ្ជាក់ថាមនុស្សចំនួន ២.០០៤ នាក់ បានស្លាប់នៅក្នុងប្រទេស គិតត្រឹមថ្ងៃពុធនេះ។ រហូតមកដល់ពេលនេះ ចំនួនអ្នកឆ្លងមានដល់ ៧៤.១៨៥នាក់ក្នុងប្រទេសចិន និងជាង ៥០០ ករណីផ្សេងទៀត នៅក្នុងប្រទេសដទៃទៀតជុំវិញសកលលោក។

ប្រែសំរួលដោយ : TK

ប្រភព​ : BBC