trollkhmer news

ករណីឆ្លងវីរុសកូរ៉ូណានៅប្រទេសចិនចាប់ផ្ដើមធ្លាក់ចុះ ខណៈចំនួនអ្នកស្លាប់កើនឡើងដល់ ២០០០នាក់

ថ្ងៃទី ១៩ ខែ កុម្ភះ ឆ្នាំ ២០២០ ម៉ោង ០៩:៤៩

ករណីឆ្លងវីរុសកូរ៉ូណានៅប្រទេសចិនចាប់ផ្ដើមធ្លាក់ចុះ ខណៈចំនួនអ្នកស្លាប់កើនឡើងដល់ ២០០០នាក់

នៅថ្ងៃពុធនេះ ចំនួនអ្នកស្លាប់ដោយសារវីរុសថ្មីនៅចិនដីគោកបានកើនឡើងដល់ ២.០០០ នាក់ហើយ បើទោះជាចំនួនករណីថ្មីបានកំពុងធ្លាក់ចុះរយៈពេល ២ថ្ងៃជាប់គ្នាក៏ដោយ ខណៈដែលអាជ្ញាធរបានរឹតបន្តឹងវិធានការ ទប់ស្កាត់យ៉ាងខ្លាំង នៅក្នុងទីក្រុងវូហានដែលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរបំផុត ទូទាំងប្រទេស។ 



គណៈកម្មការសុខភាពជាតិរបស់ប្រទេសចិនបានរាយការណ៍ថា មានករណីឆ្លងវីរុសថ្មីចំនួន ១.៧៤៩ ករណីដែលជាការកើនឡើងប្រចាំថ្ងៃ មានកម្រិតទាបជាងមុន បើគិតតាំងពីថ្ងៃទី ២៩ ខែមករា ខណៈខេត្តហ៊ូប៉ីដែលជាចំណុចកណ្តាលនៃការផ្ទុះឡើងនៃវីរុស ក៏បានរាយការណ៍ពីចំនួនអ្នកឆ្លងថ្មីមានកម្រិតទាប បើគិតចាប់ពីថ្ងៃទី ១១ ខែកុម្ភៈ។



គួរបញ្ជាក់ផងដែរថា តួលេខចុងក្រោយ អំពីករណីឆ្លងសរុបនៅក្នុងប្រទេសចិនមានចំនួនជាង ៧៤.០០០ ករណីដែលមានអ្នកស្លាប់ ២.០០៤ នាក់ ៣ភាគ៤ នៃករណីទាំងនេះ បានកើតឡើងក្នុងខេត្តហ៊ូប៉ី ទីក្រុងវូហាន ដែលមានប្រជាជន ១១លាននាក់ បានជាប់គាំងកាលពីចុងឆ្នាំមុន ដោយសារតែការផ្ទុះឡើងនៃវីរុសកូរ៉ូណា ឬ Covid-19 នេះ។

ប្រែសំរួលដោយ : TK

ប្រភព​ : reuters