trollkhmer news

ចូលរួមសោកស្ដាយ! ប្រធានមន្ទីរពេទ្យក្រុង Wuhan បានស្លាប់ ដោយសារឆ្លងវីរុសកូរ៉ូណា

ថ្ងៃទី ១៨ ខែ កុម្ភះ ឆ្នាំ ២០២០ ម៉ោង ១៧:១១

ចូលរួមសោកស្ដាយ! ប្រធានមន្ទីរពេទ្យក្រុង Wuhan បានស្លាប់ ដោយសារឆ្លងវីរុសកូរ៉ូណា

ប្រធានមន្ទីរពេទ្យនៅទីក្រុង Wuhan ដែលជាកន្លែងផ្ទុះឡើងកូរ៉ូណាវីរុសដំបូង បានស្លាប់ដោយសារឆ្លងវីរុសកូរ៉ូណា កាលពីព្រឹកថ្ងៃអង្គារនេះ។



លោក Liu Zhiming អាយុ ៥១ ឆ្នាំ ជាប្រធានមន្ទីរពេទ្យ Wuchang ក្នុងទីក្រុង Wuhan ដែលជាមន្ទីរពេទ្យឈានមុខគេមួយក្នុងក្រុង និងជាមន្ត្រីសុខាភិបាលជាន់ខ្ពស់ម្នាក់ទៀត បានឆ្លងវីរុស ក្រោយពេលដែលការព្យាយាមជួយសង្គ្រោះទាំងអស់បរាជ័យ។ 

គួរបញ្ជាក់ផងដែរថា បានចេញផ្សាយនៅពីថ្ងៃអង្គារនេះ បានបង្ហាញថា ចំនួនអ្នកស្លាប់កើនដល់ ១.៨៦៨ នាក់ និង ៧២.៤៣៦ នាក់ បានឆ្លង។

ប្រែសំរួលដោយ : TK

ប្រភព​ : BBC