trollkhmer news

កូរ៉ូណាវីរុស! ការសិក្សាស្រាវជ្រាវចង្អុលបង្ហាញថា អ្នកមានជម្ងឺ និងមនុស្សចាស់ ច្រើនប្រឈមនឹងហានិភ័យខ្ពស់

ថ្ងៃទី ១៨ ខែ កុម្ភះ ឆ្នាំ ២០២០ ម៉ោង ១៥:៣២

កូរ៉ូណាវីរុស! ការសិក្សាស្រាវជ្រាវចង្អុលបង្ហាញថា អ្នកមានជម្ងឺ និងមនុស្សចាស់ ច្រើនប្រឈមនឹងហានិភ័យខ្ពស់

មន្ត្រីសុខាភិបាលនៅប្រទេសចិនបានផ្សព្វផ្សាយព័ត៌មានលម្អិតដំបូងនៃករណីឆ្លងវីរុសកូរ៉ូណា ឬ Covid-19 មានចំនួន ៧០,០០០ ករណី នៅក្នុងការសិក្សាស្រាវជ្រាវដ៏ធំបំផុត តាំងពីការចាប់ផ្តើមផ្ទុះឡើងនៃវីរុស។



ទិន្នន័យពីមជ្ឈមណ្ឌលសុខភាព ការគ្រប់គ្រង និងបង្ការជំងឺ (CCDC) បានរកឃើញថាករណីជាង ៨០ ភាគរយមានលក្ខណៈស្រាល ប៉ុន្តែមនុស្សចាស់ និងអ្នកមានជំងឺប្រចាំខ្លួនភាគច្រើន ងាយប្រឈមនឹងគ្រោះថ្នាក់ បើតាមការស្រាវជ្រាវក៏ចង្អុលបង្ហាញពីហានិភ័យខ្ពស់។
 


រហូតមកដល់ពេលនេះ ខេត្ត ហ៊ូប៉ី ក្នុងទីក្រុងវូហាន គឺនៅតែជាខេត្តដែលរងផលប៉ះពាល់ខ្លាំងជាងគេបំផុត នៅក្នុងប្រទេសចិន។ នេះបើយោងតាមរបាយការណ៍ បង្ហាញពីអត្រាអ្នកស្លាប់ក្នុងខេត្តគឺមានចំនួន ២,៩% បើប្រៀបធៀបទៅនឹងនៅទូទាំងប្រទេស មានត្រឹមតែ ០,៤% ប៉ុណ្ណោះ។ សរុបជារួមការរកឃើញអត្រាអ្នកស្លាប់ទូទៅដោយវីរុស Covid-19 មានចំនួនអត្រា ២,៣%។



ក្នុងនោះរបាយការណ៍តួលេខចុងក្រោយ ដែលបានចេញផ្សាយនៅពីថ្ងៃអង្គារនេះ បានបង្ហាញថា ចំនួនអ្នកស្លាប់កើនដល់ ១.៨៦៨ នាក់ និង ៧២.៤៣៦ នាក់ បានឆ្លង។


ប្រែសំរួលដោយ : TK

ប្រភព​ : BBC