trollkhmer news

ក្រុមហ៊ុន Apple ទទួលរងនូវកង្វះខាត ដោយសារតែការព្រមានពីការឆ្លងវីរុសកូរ៉ូណា

ថ្ងៃទី ១៨ ខែ កុម្ភះ ឆ្នាំ ២០២០ ម៉ោង ១០:២៩

ក្រុមហ៊ុន Apple ទទួលរងនូវកង្វះខាត ដោយសារតែការព្រមានពីការឆ្លងវីរុសកូរ៉ូណា

ការរឹតបន្តឹងលើដំណើរការ និងចលនាការងារមួយចំនួន ដើម្បីទប់ស្កាត់ការរីករាលនៃវីរុសកូរ៉ូណា ឬCovid-19 នៅក្នុងចំណុចកណ្ដាលនៃខេត្តហ៊ូប៉ី ក្នុងទីក្រុងវូហាន ដែលជាកន្លែងដើមប្រភពផ្ទុះឡើងនៃវីរុសមួយនេះ ចេញពីផ្សារជួញដូរសត្វព្រៃខុសច្បាប់នៅទីនោះ។



អស់រយៈពេលជាង ២សប្ដាហ៍កន្លងមកនេះ ដែលប្រទេសចិន បានចំណាយពេលវេលាច្រើនម៉ោង ក្នុងការទប់ស្កាត់ការរាតត្បាត ឈានដល់មានការរងនូវវិបត្តិសេដ្ឋកិច្ច និងក្រុមហ៊ុនអាជីវកម្មដទៃទៀតក្នុងសកលលោក ជាដៃគូសហការ ក្រោយពីវីរុសនេះ បានផ្ទុះការឆ្លងឡើងម្ដងទៀតកាលពីថ្ងៃច័ន្ទម្សិលមិញនេះ។ 

មកដល់ពេលនេះ ក្រុមហ៊ុន Apple Inc បានក្លាយជាក្រុមហ៊ុនចុងក្រោយបង្អស់ ដែលមានប្រាក់ចំណូលក្នុងកម្រិតទាប ជាលទ្ធផលនៃការរីករាលដាលនៃវីរុសនេះ ដោយនិយាយថា ខ្លួនមិនទាន់បានបំពេញតាមលក្ខខណ្ឌនៃប្រាក់ចំណូលរបស់ខ្លួន សម្រាប់ត្រីមាសក្នុងខែមីនានៅឡើយទេ ដោយសារតែផលិតផលរបស់ iPhone ថយចុះកាន់តែយឺត និងមានតម្រូវការខ្សោយ នៅក្នុងប្រទេសចិន។


ប្រែសំរួលដោយ : TK

ប្រភព​ : reuters