trollkhmer news

អ្នកស្លាប់ដោយសារកូរ៉ូណាវីរុសនៅចិនកើនដល់ ១.៨៦៨ នាក់ ខណៈករណីឆ្លងថ្មីឡើងសរុប ៧២.៤៣៦ ករណី

ថ្ងៃទី ១៨ ខែ កុម្ភះ ឆ្នាំ ២០២០ ម៉ោង ០៩:៣៩

អ្នកស្លាប់ដោយសារកូរ៉ូណាវីរុសនៅចិនកើនដល់ ១.៨៦៨ នាក់ ខណៈករណីឆ្លងថ្មីឡើងសរុប ៧២.៤៣៦ ករណី

មន្ត្រីសុខាភិបាលចិន បាននិយាយថា មកដល់ពេលនេះចំនួនអ្នកឆ្លងវីរុសថ្មីនៅចិនដីគោកបានធ្លាក់ចុះទាបជាង ២០០០ នាក់ នៅថ្ងៃអង្គារជាលើកដំបូងចាប់តាំងពីខែមករា បើទោះជាក្រុមអ្នកជំនាញសុខភាពចិនបានព្រមានថា នៅមិនទាន់និយាយភ្លាមបានទេពីការផ្ទុះឡើងនៃវីរុសនេះ។

ក្នុងនោះគណៈកម្មការសុខភាពជាតិ ក៏បាននិយាយដែរថា ការឆ្លងរាលដាលយ៉ាងឆាប់រហ័សរបស់វីរុសបានសម្លាប់មនុស្ស ៩៨ នាក់បន្តទៀត ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបនៅទូទាំងប្រទេសចិនកើនដល់ ១.៨៦៨ នាក់ ជាមួយនឹងការឆ្លងថ្មីចំនួន ១,៨៨៦ ករណី ដែលមានចំនួនសរុប ៧២.៤៣៦ ករណី។










ប្រែសំរួលដោយ : TK

ប្រភព​ : reuters