trollkhmer news

ចិន អាចរងវិបត្តិសេដ្ឋកិច្ចនឹងប្រទេសចំនួនពីរ ដោយសារតែករណីឆ្លងវីរុសកូរ៉ូណា កើនឡើងជាថ្មីម្ដងទៀត

ថ្ងៃទី ១៧ ខែ កុម្ភះ ឆ្នាំ ២០២០ ម៉ោង ១០:៣៨

ចិន អាចរងវិបត្តិសេដ្ឋកិច្ចនឹងប្រទេសចំនួនពីរ ដោយសារតែករណីឆ្លងវីរុសកូរ៉ូណា កើនឡើងជាថ្មីម្ដងទៀត

ចំនួនករណីឆ្លងវីរុសថ្មីនៅក្នុងខេត្ដហ៊ូប៉ី ប្រទេសចិនបានកើនឡើងនៅពីថ្ងៃច័ន្ទ បន្ទាប់ពីការអន់ថយអស់រយៈពេល ២ ថ្ងៃ ដោយសារអាជ្ញាធរបានដាក់កម្រិតយ៉ាងតឹងរឹង ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសឆ្លងដ៏កាចសាហាវនេះ រហូតដល់ពេលនេះ បានសម្លាប់មនុស្សជាង ១៧០០នាក់។  



ដោយសារតែមិនទាន់មានទីបញ្ចប់ ចំពោះការផ្ទុះឡើងនៃវីរុសនេះ បានបង្កជាផលប៉ះពាល់ដល់សេដ្ឋកិច្ច ដែលត្រូវបានបិទជាបណ្ដោះអាសន្ន អាចនឹងធ្វើឲ្យមានវិបត្តិសេដ្ឋកិច្ច នៅក្នុងប្រទេសជប៉ុន និង សិង្ហបុរី ដែលទិន្នន័យនៅក្នុងថ្ងៃច័ន្ទនេះ បានចង្អុលបង្ហាញអំពីការធ្លាក់ចុះដែលអាចកើតមាននៅក្នុងត្រីមាសនាបច្ចុប្បន្ន។



ខេត្តហ៊ូប៉ីដែលជាចំណុចកណ្តាលនៃការផ្ទុះឡើងដំបូងនៃវីរុសកូរ៉ូណា ឬ Covid-19 ត្រូវបានមន្ត្រីសុខាភិបាលចិនបានរាយការណ៍ថា មានករណីថ្មីចំនួន ១.៩៣៣ ករណី និងមានអ្នកស្លាប់ថ្មីចំនួន ១០០ នាក់កាល ថ្ងៃទី ១៦ ខែកុម្ភៈ ដែលជាចំនួនអ្នកស្លាប់ប្រចាំថ្ងៃ មានកម្រិតទាបជាងមុន គិតចាប់តាំងពីថ្ងៃទី ១១ ខែកុម្ភៈ កន្លងមក។ ចំនួនករណីថ្មីបានកើនឡើងជិត ៥% ពីមួយថ្ងៃ ប៉ុន្តែចំនួនអ្នកស្លាប់បានធ្លាក់ចុះពី ១៣៩ នាក់។

ការប៉ាន់ស្មានជិត ៩០% នៃករណីថ្មី ផ្ទុះចេញពីទីក្រុងវូហាន ដែលជាទីក្រុងមួយមានប្រជាជនរស់នៅចំនួន ១១លាននាក់ ហើយវីរុសនេះត្រូវបានគេជឿថាមានដើមកំណើតចេញពីផ្សារជួញដូរសត្វព្រៃខុសច្បាប់នៅទីនោះ។


ប្រែសំរួលដោយ : TK

ប្រភព​ : reuters