trollkhmer news

ផ្អាកជើងហោះហើរក្រៅប្រទេស ដើម្បីទប់ស្កាត់ការរីករាលដាលវីរុសឆ្លងប្រភេទថ្មីក្នុងទីក្រុងវូហាន

ថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០២០ ម៉ោង ១៦:១៤

ផ្អាកជើងហោះហើរក្រៅប្រទេស ដើម្បីទប់ស្កាត់ការរីករាលដាលវីរុសឆ្លងប្រភេទថ្មីក្នុងទីក្រុងវូហាន

អត្រានៃការព្រួយបារម្ភកំពុងតែកើនឡើងជាខ្លាំង នៅក្នុងទីក្រុងវូហាន ប្រទេសចិន រហូតដល់មានការជាប់គាំងជើងហោះហើរមួយចំនួន ដើម្បីគ្រប់គ្រងការរីករាលដាលនៃវីរុសឆ្លងប្រភេទថ្មី ដែលបានបណ្តាលឱ្យមនុស្ស ១៧ នាក់ ត្រូវបានស្លាប់។



អាជ្ញាធរបានផ្អាកជើងយន្តហោះ និងរថភ្លើងក្នុងនិងក្រៅទីក្រុង ក៏ដូចជាឡានក្រុង រថភ្លើងក្រោមដី និងសាឡាង ផងដែរ។ មនុស្សប្រមាណ ១១លាននាក់ នៅក្នុងទីក្រុងខាងលើ មិនត្រូវបានអនុញ្ញាត ឲ្យធ្វើដំណើរចាកចេញក្រៅប្រទេសឡើយ សម្រាប់ថ្ងៃឈប់សម្រាកនៃបុណ្យចូលឆ្នាំចិនខាងមុខនេះ។



រាល់ជើងហោះហើរនៅក្រៅប្រទេសចេញពីវូហាន ត្រូវបានផ្អាកនៅក្នុងថ្ងៃព្រហស្បតិ៍ ប៉ុន្តែក៏មានជើងហោះហើរមួយចំនួនតូច នៅតែបន្តដំណើរការ ទោះបីជាមានជើងហោះហើរធំៗជាច្រើនត្រូវបានលុបចោលជាបណ្តោះអាសន្នក៏ដោយ។


ប្រែសំរួលដោយ : TK

ប្រភព​ : BBC