trollkhmer news

Bayern ទាក់យកបានខ្សែការពារ ១រូបពី Real Madrid

ថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០២០ ម៉ោង ១៤:៥៥

Bayern ទាក់យកបានខ្សែការពារ ១រូបពី Real Madrid

អេស៉្បាញ៖ Alvaro Odriozola បានបញ្ចប់ការផ្ទេរក្នុងលក្ខខណ្ឌខ្ចីជើងពី Real Madrid ទៅ Bayern Munich នៅព្រឹលកាលពីម្សិលមិញ។



ខ្សែការពារស្តាំអន្តរជាតិអេស្ប៉ាញរូបនេះនឹងទទួលបាននាទីលេងនៅទឹកដីអាឡឺម៉ង់ ដែលគាត់មិនមានលទ្ធភាពនៅរដ្ឋធានីម៉ាឌ្រីត ដោយទើបតែលេងបានតែ ៥ ប្រកួតប៉ុណ្ណោះក្នុងរដូវកាលនេះ ហើយត្រូវបានកាត់ឈ្មោះចេញពីបញ្ជីក្រុម ១៧លើកក្នុងចំណោម ២៨ លើក។



ដោយសារតែនេះគ្រាន់តែជាកិច្ចព្រមព្រៀងប្រាក់កម្ចីរហូតដល់រដូវក្តៅ ដូច្នេះ Odriozola នឹងសង្ឃឹមថា អាចលេងបានទៀងទាត់ និងបង្ហាញថា គាត់គឺជាកីឡាករកម្រិតក្របខ័ណ្ឌ Champions League មុនពេលវិលត្រឡប់ទៅកាន់ Real Madrid វិញ៕


ប្រែសំរួលដោយ : TK

ប្រភព​ : Marca