trollkhmer news

ManUtd គ្រោងបោះលុយ ៣០លានផោនសម្រាប់កីឡាករអាយុ ១៦ឆ្នាំលេងនៅលីហ្គ Championship

ថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០២០ ម៉ោង ១៣:៥៧

ManUtd គ្រោងបោះលុយ  ៣០លានផោនសម្រាប់កីឡាករអាយុ ១៦ឆ្នាំលេងនៅលីហ្គ Championship

អង់គ្លេស៖ ក្រុមបិសាចក្រហម Manchester United បានធ្វើការកែលម្អនូវការផ្តល់ជូន ៣០ លានផោនសម្រាប់កីឡាករវ័យក្មេងជំទង់ Jude Bellingham របស់ Birmingham City ។



ក្រុមរបស់លោក Ole Gunnar Solskjaer មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះទម្រង់លេងរបស់កីឡាករវ័យក្មេងរូបនេះ ចាប់តាំងពីការបង្ហាញខ្លួនជាមួយក្រុមលេងនៅលីហ្គទី២ នៅអង់គ្លេស Championship កាលពីដើមរដូវកាលនេះ ដោយ Bellingham បានក្លាយជាកីឡាករក្មេងជាងគេ និងជាអ្នករកគ្រាប់បាល់បញ្ចូលទីក្នុងប្រវត្តិសាស្ត្ររបស់ក្លិប។ ក្រុមបិសាចក្រហមបានបង្កើតវិធីសាស្រ្តមួយសម្រាប់ខ្សែបម្រើរូបនេះកាលពីដើមខែនេះ ហើយត្រូវបានគេរាយការណ៍ថា បានត្រៀមប្រាក់ប្រមាណ ៣០លានផោនដើម្បីធានាការចុះហត្ថលេខាលើកីឡាករវ័យ ១៦ ឆ្នាំនេះ។



បច្ចុប្បន្ន Man United ចង់ផ្តួលគូប្រគួតប្រជែងដូចជា Liverpool, Borussia Dortmund និង Bayern Munich  ដើម្បីធានាបានការនាំយកខ្សែបម្រើដ៍គ្រោះថ្នាក់មួយនេះនៅខែនេះ៕


ប្រែសំរួលដោយ : TK

ប្រភព​ : Onefootball