trollkhmer news

អ្នកគាំទ្ររំភើបមិនតិចទេ! ពេលបានឃើញ Mint និង Mark ថតរូបជុំគ្នាយ៉ាងសិទ្ធិស្នាល

ថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២០ ម៉ោង ១៧:១៧

អ្នកគាំទ្ររំភើបមិនតិចទេ! ពេលបានឃើញ Mint និង Mark ថតរូបជុំគ្នាយ៉ាងសិទ្ធិស្នាល

រូបភាពមួយសន្លឹកនេះ បានធ្វើឲ្យអារម្មណ៍ស្ងប់ស្ងាត់របស់អ្នកគាំទ្រ ត្រេកអរសារជាថ្មី ដោយនឹកឃើញគ្រាល្អ និងភាពជិតស្និទ្ធិនឹងគ្នា របស់តារាសម្ដែងកញ្ញា Mint Chalida និងតារាសម្ដែង លោក Mark Prin ដែលអ្នកទាំងពីរ មានទំនាស់មិននិយាយរកគ្នាអស់រយៈច្រើនឆ្នាំមកហើយ។ ប៉ុន្ដែ នៅពេលនេះ មើលទៅទំនាក់ទំនងរបស់ពួកគេ មើលទៅហាក់ដូចជាកាន់តែប្រសើរឡើងបន្តិចម្ដងៗហើយ ហើយ Mint ក៏ជាមិត្តល្អរបស់តារាសម្ដែងស្រី Kimberley ដែលជាគូស្នេហ៍របស់លោក Mark ផងដែរ។ 



នេះបើយោងតាមរយៈរូបថតជុំគ្នា នៅក្នុងថ្ងៃមង្គលការរបស់តារាស្រី Mew Nittha ដែលពួកគេ បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសខាងក្រមុំ បង្ហោះនៅគណនី Instagram ផ្ទាល់របស់អ្នកទាំងអស់គ្នា ដាក់ជាក្រុម។ សង្កេតឃើញថា Mint បានឈរក្បែរៗគ្នានឹង Mark បង្ហាញស្នាមញញឹមយ៉ាងសប្បាយរីករាយ ដោយទាំងពីរនាក់មិនដឹងខ្លួន។ ទោះជាយ៉ាងណា អ្នកគាំទ្រ នៅតែរំភើប និងរីករាយ នឹងរំពឹងទុកថា មិត្តភាពរបស់ពួកគេ និងផ្សះផ្សាដូចមុន។












ប្រែសំរួលដោយ : TK

ប្រភព​ : Mthai