trollkhmer news

Atletico Madrid នឹងចរចាយកខ្សែប្រយុទ្ធរបស់ Arsenal ប្រសិនបើ​យក Cavani មិនបាន

ថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២០ ម៉ោង ១៥:១៩

Atletico Madrid នឹងចរចាយកខ្សែប្រយុទ្ធរបស់ Arsenal ប្រសិនបើ​យក Cavani មិនបាន

អេស៉្បាញ៖ Edinson Cavani នៅតែជាអាទិភាពរបស់ Atletico Madrid នៅក្នុងទីផ្សារដោះដូរកីឡាករនៅខែមករា ប៉ុន្តែប្រសិនបើករផ្ទេរនេះមិនដំណើរការល្អ នេះក្រុមយក្សនៅអេស៉្បាញនឹងសំលឹងទៅ Alexandre Lacazette វិញ។



លោក Diego Simeone គ្រូបង្វឹករបស់ Atletico បានស្នើសុំទៅមន្ត្រីក្លិបទិញខ្សែប្រយុទ្ធម្នាក់ទៀត ស្របពេលដែល Cavani នឹងផុតកុងត្រានៅខែមិថុនា ទោះបី PSG ហាក់ដូចជាមិនចង់ចែកផ្លូវជាមួយខ្សែប្រយុទ្ធអ៊ុយរូហ្គាយក៏ដោយ តែគាត់អាចចាកចេញដោយឥតគិតថ្លៃក្នុងរយៈពេល ៦ ខែទៀត។



ជាលទ្ធផល Atletico បានចាប់ផ្តើមវាយតម្លៃលើជម្រើសផ្សេងទៀត ហើយ Lacazette គឺស្ថិតនៅក្នុងបញ្ជីសម្រាំងរបស់ពួកគេ។ កីឡាកររូបនេះត្រូវបានគេដឹងលឭយ៉ាងច្បាស់ជុំវិញការផ្លាស់ទៅលេងនៅ Estadio Wanda Metropolitano កាលពីលើកមុន។ Atletico នឹងផ្តល់ជូន Arsenal នូវកីឡាករ Thomas Lemar ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងណាមួយសម្រាប់ Lacazette ៕


ប្រែសំរួលដោយ : TK

ប្រភព​ : Marca