trollkhmer news

អតីតអ្នកចាំទីដៃទី១​ នៅ Liverpool កីឡាករ Reina ត្រលប់មក Premier League វិញ

ថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២០ ម៉ោង ១៤:១៤

អតីតអ្នកចាំទីដៃទី១​ នៅ Liverpool កីឡាករ Reina ត្រលប់មក Premier League វិញ

អង់គ្លេស៖ Pepe Reina បានត្រលប់មក Premier League វិញ បន្ទាប់ពីចូលរួមជាមួយ Aston Villa ពី AC Milan ក្នុងលក្ខខណ្ឌខ្ចីជើង ខណៈ Asmir Begovic របស់ Bournemouth បានផ្លាស់ទៅ San Siro ក្នុងកិច្ចសន្យារយៈពេលខ្លី។



អតីតអ្នកចាំទីរបស់ Liverpool ដែលបានចំណាយពេល ៨ ឆ្នាំនៅឯ Anfield ក្នុងនាមជាជម្រើសដំបូងរបស់ហង្សក្រហមនឹងត្រូវចំណាយពេលនៅសេសសល់នៃរដូវកាលនេះនៅឯកីឡដ្ឋាន Villa Park ក្រោយអ្នកចាំទីដៃទី១ របស់ក្រុម Aston កីឡាករ Tom Heaton ដែលបានរងរបួសកាលពីដើមខែនេះ ត្រូវសម្រាករហូតដល់ចប់រដូវកាល។



Reina ធ្លាប់បង្ហាញខ្លួនលេង៣៩៤ប្រកួតឲ្យ Liverpool រវាងឆ្នាំ២០០៥ដល់២០១៣ មុនខ្ចីជើងទៅ Napoli មួយរយៈរួចបន្តផ្លាស់ទៅ Bayern Munich តែម្ដង។ កាលពីឆ្នាំ២០១៨ បានទៅចូលរួមជាមួយ AC Milan តែទើបបានបង្ហាញខ្លួន៥ប្រកួតប៉ុណ្ណោះក្នុងលីហ្គ៕


ប្រែសំរួលដោយ : TK

ប្រភព​ : Onefootball