trollkhmer news

Juventus ជួបទុកធំ ដោយសាខ្សែការពារល្អម្នាក់អាចនឹងខកខានការប្រកួតពេញរដូវកាលនេះ

ថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២០ ម៉ោង ១២:០៩

Juventus ជួបទុកធំ ដោយសាខ្សែការពារល្អម្នាក់អាចនឹងខកខានការប្រកួតពេញរដូវកាលនេះ

អ៊ីតាលី៖ Merih Demiral ត្រូវបានគេរំពឹងថា នឹងខកខានការប្រកួតដែលនៅសេសសល់រដូវកាលនេះជាមួយ Juventus និងជាការសង្ស័យដ៏ធំមួយសម្រាប់អឺរ៉ូ ២០២០ បន្ទាប់ពីរងរបួសសាច់ដុំជង្គង់ដែលនឹងត្រូវការការវះកាត់។



ខ្សែការពារសេះបង្កង់ថ្មីរូបនេះដែលបានស៊ីដាច់កៅអីរបស់ Matthijs de Ligt នៅក្នុងចាប់ផ្តើមក្រុមដំបូង បានរកគ្រាប់បាល់បើកឆាកនាទីទី ៣ អំឡុងការឈ្នះ ២-១ លើក្រុម Roma កាលពីថ្ងៃអាទិត្យ ប៉ុន្តែ Demiral បានរងរបួស បន្ទាប់ពីនោះត្រូវប្ដូរជំនួសដោយ De Ligt ១៩ នាទីចូលក្នុងការប្រកួត។



កីឡាករជម្រើសជាតិទួរគីអាយុ ២១ ឆ្នាំបានចូលរួមជាមួយក្រុមម្ចាស់ជើងឯកអ៊ីតាលីពីក្លិប Sassuolo ក្នុងតម្លៃខ្លួន ១៨ លានផោនកាលពីខែកក្កដា ហើយមើលទៅហាក់ដូចជាមិនអាចបន្តលេងម្តងទៀតទេ រហូតដល់រដូវកាលក្រោយ បន្ទាប់ពី Juve បានផ្តល់ព័ត៌មានថ្មីៗពីស្ថានភាពរបួសរបស់គាត់៕

 



ប្រែសំរួលដោយ : TK

ប្រភព​ : BBC