trollkhmer news

Hwasa សមាជិក MAMAMOO សុខចិត្តចំណាយលុយផ្ទាល់ខ្លួន ទិញកាដូជូនក្រុមការងារ សម្រាប់ឆ្នាំថ្មី

ថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២០ ម៉ោង ១១:៤៩

Hwasa សមាជិក MAMAMOO សុខចិត្តចំណាយលុយផ្ទាល់ខ្លួន ទិញកាដូជូនក្រុមការងារ សម្រាប់ឆ្នាំថ្មី

កូរ៉េខាងត្បូង៖ ពិតជាគួរឲ្យសរសើរពីទឹកចិត្ត ស្រឡាញ់ក្រុមការងាររបស់តារាចម្រៀង Hwasa សមាជិករបស់ MAMAMOO យ៉ាងខ្លាំង ដែលបានផ្ដល់ជាកាដូឆ្នាំថ្មីដល់ក្រុមការងារ ជាកាបូបម៉ាកល្បីប្រណិតៗ ដោយចំណាយប្រាក់ផ្ទាល់ខ្លួន សម្រាប់ឆ្នាំថ្មីនេះ។



កាលពីថ្មីៗនេះ បន្ទាប់ពីតារាចម្រៀងវ័យក្មេងរូបនេះ បានបញ្ចប់ការសម្ដែងទោលរបស់ខ្លួន នៅឆាកកម្មវិធី 'Gaon Music Awards' លើកទី ៩ ភ្លាម នាងក៏បានថ្លែងអំណរគុណដល់ក្រុមការងារ និងក្រុមរាំផ្ទាល់ សម្រាប់ការខិតខំរួមគ្នារបស់ពួកគេ។



ដោយឃើញមានអំណោយជាកាដូជាច្រើន សុទ្ធសឹងជារបស់ម៉ាកល្បីផ្សេងៗគ្នា ផ្ដល់ជូនដល់អ្នករាល់គ្នា។ 


ប្រែសំរួលដោយ : TK

ប្រភព​ : Allkpop