trollkhmer news

ManUtd និង Sporting Lisbon ជួបពិភាក្សាទល់មុខគ្នាជុំវិញការផ្ទេរកីឡាករ Bruno Fernandes

ថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២០ ម៉ោង ១០:២៦

ManUtd និង Sporting Lisbon ជួបពិភាក្សាទល់មុខគ្នាជុំវិញការផ្ទេរកីឡាករ Bruno Fernandes

អង់គ្លេស៖ 
ក្រុមបិសាចក្រហម Manchester United និង Sporting Lisbon បានជួបពិភាក្សាទល់មុខគ្នាជុំវិញការផ្ទេរកីឡាករ Bruno Fernandes ដែលមានតម្លៃ ៦០ លានផោន។



ខ្សែបម្រើអន្តរជាតិព័រទុយហ្កាល់វ័យ ២៥ ឆ្នាំរូបនេះពិតជាចង់ផ្ទេរទៅលេងណៅអង់គ្លេសណាស់ ដោយបានយល់ព្រមកិច្ចព្រមព្រៀងផ្ទាល់ខ្លួនជាមួយក្រុមបិសាចក្រហមរួចរាល់ហើយ ប៉ុន្តែមិនទាន់មានកិច្ចព្រមព្រៀងរវាងក្លិបនិងក្លិបជុំវិញការតម្លៃខ្លួនកីឡាករ។



អ្នកចាត់ការទូទៅរបស់ក្រុម ManUtd លោក Ole Gunnar Solskjaer និងជំនួយការរបស់គាត់គឺលោក Mike Phelan បានទៅមើលកីឡាករ Fernandes ប្រកួតជាមួយ FC Porto នៅថ្ងៃទី ៥ ខែមករា។ Solskjaer បានបដិសេធមិននិយាយជាសាធារណៈពី Fernandes និងបានទទូចថា ក្លិបនឹងចុះហត្ថលេខាកីឡាករណាដែលជា គោលដៅរយៈពេលវែងប៉ុណ្ណោះ នៅក្នុងទីផ្សារដោះដូរកីឡាករនៅខែមករា។


ប្រែសំរួលដោយ : TK

ប្រភព​ : BBC