trollkhmer news

Kyuhyun សមាជិក Super Junior បង្ហាញរូបក្មួយតូចៗគួរឲ្យក្នាញ់លើកដំបូង នៅលើបណ្ដាញសង្គម

ថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២០ ម៉ោង ១០:០១

Kyuhyun សមាជិក Super Junior បង្ហាញរូបក្មួយតូចៗគួរឲ្យក្នាញ់លើកដំបូង នៅលើបណ្ដាញសង្គម

កូរ៉េខាងត្បូង៖ លោក Kyuhyun សមាជិកក្រុម Super Junior ត្រូវបានគេប្រទះឃើញ នៅលើអ៊ីនធឺណេតនូវរូបថតមួយចំនួនរបស់លោក ជាមួយនឹងក្មួយៗទាំងពីរគួរឲ្យក្នាញ់ កាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២០ ម្សិលមិញនេះ។



តារាចម្រៀងប្រុស ដែលជាអាយដលសម្បូរប្រជាប្រិយភាពរូបនេះ បានបង្ហោះរូបថតសន្លឹកជាច្រើន នៅលើគណនី Instagram ផ្ទាល់របស់លោក ដោយបានសរសេរ “ អបអរថ្ងៃកំណើតដំបូងក្មួយៗរបស់ខ្ញុំ” ពិតជាកម្រនឹងបានឃើញ លោក បង្ហាញទាក់ទងសមាជិកក្នុងគ្រួសារសាច់ញាតិ ពីមុនមកណាស់។



ជាមួយនឹងរូបថតទាំងនោះដែរ Kyuhyun លោក ត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍ ដោយបង្ហាញពីក្ដីស្រឡាញ់ និងមោទនភាព ទៅកាន់ក្មួយប្រុសរបស់លោក និងបានបំពេញតួនាទី ជាលោកពូ ក៏ដូចជាសមាជិកគ្រួសាររបស់ក្មេងៗទាំងពីរ ផងដែរ។










ប្រែសំរួលដោយ : TK

ប្រភព​ : Allkpop